ផ្ដាច់ព្រ័ត្រល្ងាច​នេះ Miss University មាស សុខសោភា មាន​ក្បាច់​រាំ​ពិសេស

បន្ទាប់ពី​ជម្រុះ​យក​បេក្ខជន ២០រូប​ទាំង​ប្រាំ​ខេត្ត​ក្រុង ដើម្បី​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ​មួយ​រយៈ​រួច​មក ថ្ងៃ​នេះ Miss University 2016 នឹង​ឈាន​មក​ការ​​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ផ្សារ​ទំនើប  Aeon Mall ព្រម​ទាំង​​​មាន​វត្តមាន​កញ្ញា មាស សុខសោភាចូល​រួម​ផង​ដែរ។

 

ផ្ដាច់ព្រ័ត្រល្ងាច​នេះ Miss University មាស សុខសោភា មាន​ក្បាច់​រាំ​ពិសេស

 

កម្មវិធី  Miss University នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប Aeon Mall ចាប់ពី​ម៉ោង ៤ :៣០ រសៀល​តទៅ ​ហើយ​អាច​ឲ្យ​បងប្អូន​ចូល​ទស្សនា​ដោយ​សេរី ស្វែង​យល់​ពី​​​សមត្ថភាព​ពិសេសៗ​​របស់​បេក្ខនារី និង​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​ស្រី​កញ្ញា មាស សុខសោភា  ដោយ​បាន​ត្រៀម​ក្បាច់​រាំ​ឡូយ​ប្លែក​ទៀត​ផង។ បាន​តាម​សម្ដី​អ្នក​រៀបចំ​កម្មវិធី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្អែក​នេះ​ម្ចាស់​បទ “ឬ​គ្រាន់តែ​យំ ក៏​អូន​ខុស​ដែរ” បាន​ត្រៀម​ចម្រៀង​ចំនួន ៦ បទ ដែល​ជា​សុទ្ធសឹងតែ​ជា​បទ​ថ្មី និង​ពេញ​និយម​របស់​មិត្ត​ៗ​យុវវ័យ៕

 

 ផ្ដាច់ព្រ័ត្រល្ងាច​នេះ Miss University មាស សុខសោភា មាន​ក្បាច់​រាំ​ពិសេស

 

 

 

ផ្ដាច់ព្រ័ត្រល្ងាច​នេះ Miss University មាស សុខសោភា មាន​ក្បាច់​រាំ​ពិសេស

 

អត្ថបទ៖ទ្រី រ៉ាវី