នរណាជាម្ចាស់ខ្សែក្រវាត់ភេសជ្ជៈគោជល់ ?

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​លើស​ ង្វៀន CNC បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​នៅ​ថ្ងៃទី​២៧​កុម្ភៈ​នេះ ។​

​    ​អ្នក​ប្រដាល់​កម្ពុជា​អ៊ុំ ចំរើន​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ Orono Champasak​ដណ្ដើម​ចំ​ណាត់​ថ្នាក់​លេខ ៣ ។​ចំរើន​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​ដង ឈ្នះ​៧៣​ដង ចាញ់​៨​ដង និង ស្មើ​ពិន្ទុ ២ ដងនោះ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់​រហ័ស តែ ចិត្ត​មិនសូវ​ធំ​ទេ ។​

​    ​ចំពោះ​Orono វិញ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ​ដែល​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៧​ដង ឈ្នះ​៥៤​ដង ចាញ់​១៣​ដង  និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​៥ ដង ។ កាល​ប្រកួត​វគ្គ​វិលជុំ​ចំរើន​ឈ្នះ​Orono ដោយ​ពិន្ទុ ។​សម្រាប់​ការប្រកួត​គ្នា​ ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ នេះ​មិន​ដឹ​ថា​ចំរើន​ឈ្នះ​ទៀត​ឬ​Orono ឈ្នះ​វិញ​ម្ដង​នោះឡើយ ?

​    ​ចំពោះ​ការប្រកួត​ដណ្ដើម​ថា​នៈ​ជា​ម្ចាស់​ខ្សែក្រវាត់​នោះ​អ្នក​ប្រដាល់​ថៃ Nathaphon Kiet Avorn ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ឡាវ Yorth Khunphon Ek Bangsai ។​

​    ​Nathaphon មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩០​ដង ឈ្នះ​៧០​ដង ចាញ់​១៥​ដង ស្មើ​ពិន្ទុ ៥ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់ ២​ដង ។ ចំពោះ Yorth Khunphon​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៤​ដង ឈ្នះ​៦៩​ដង ចាញ់​១៣​ដង​ស្មើ​ពិន្ទុ ២​ដង​ និង វាយ​គូប្រកួត​ឲ្យ​សន្លប់​៣ ដង ។ នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​?