លួន សុខខេងមានសង្ឃឹម ឬ ទេ ?

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន CTN នៅ​រសៀល​ថ្ងៃទី​២៧​កុម្ភៈ​អ្នក​ប្រដាល់​លួ​ន សុខ​ខេង​ក្លិប​អាស៊ី​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ Thapthim Siamnak Siphing ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

     ​នេះ​ជា​ឱកាស​ដ៏​កម្រ​របស់​សុខ​ខេង​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ បរទេស ។ អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា​រូបនេះ​មិនដែល​មានឱកាស​បាន​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​បរទេស​នោះទេ ។ គេ​ជា​ជើង​ខ្លាំង​មួយរូប​ដែរ​តែ​មិនសូវ​ជា​មានឈ្មោះ​បោះ​សម្លេង​ឡើយ ។​

​    ​សុខ​ខេង​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៣​ដង ឈ្នះ​៦៨​ដង ចាញ់​៣១​ដង​ស្មើ​ពិន្ទុ ៤ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​២៣ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​ដង ឈ្នះ​៦៥​ដង ចាញ់​២៧ ដង និង ស្មើ​ពិន្ទុ ៣ ដង ។ ចាំមើល​នរណា​ឈ្នះ ?

​    ​ឡៅ ចិ​ត្រា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Falikhit Nitiphan ។​ពួកគេ​ទាំង ២​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​ចិ​ត្រា​ជា​អ្នក​ប្រដាល់​ដែល​ថ្មី​មែនទែន​ហើយ​គេ​ជា​ប្អូនប្រុស​អ្នក​ ប្រដាល់​ជើង​ខ្លាំង​ឡៅ ស៊ី​ណាត និង ឡៅ ចន្ទ្រា​ ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែរ​ដែល​គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ ។​

​    ​ចិ​ត្រា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦​ដង​ប៉ុណ្ណោះ​ដែល​ក្នុងនោះ​ឈ្នះ​១១​ ដង ចាញ់ ៣ ដង​ស្មើ​ពិន្ទុ ២​ដង និង វាយ​គូ​ប្រ​កួត​ឲ្យ​សន្លប់ ៩​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​ទៅ​៦៨​ដង ឈ្នះ​៤៥​ដង​ចាញ់​២០​ដង ស្មើ​ពិន្ទុ​៣ ដង ។​

​    ​ស្ថិតិ​ប្រកួត​ខុសគ្នា​ឆ្ងាយ​ណាស់​មិនដឹងថា​លើក​នេះ​ចិ​ត្រា​មានសំណាង​ល្អ ឬ ក៏​យ៉ាងណា​នោះឡើយ ។ គួរ​បញ្ជាក់ថា​ចិ​ត្រា​វ៉ៃ​ល្អ​តែ​គេ​នៅ​ស្ទើរ​កម្លាំង និង បទពិសោធន៍ ។ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​លាស់ យីន​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​ទេស ឧ​ត្ត​ម​ក្លិប​កង​ពល​តូច​លេខ ៧០ ។​ហ៊ែ​ល វ៉ា​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​សៀវ ង៉ុ​យ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​