នរណាខ្លះជួបគ្នាលើអធិរាជសង្វៀនស៊ីម៉ង់អូដ្ឋ ?

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​អធិរាជ​ លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​របស់​TV5​នា​យប់​ថ្ងៃ​ទី​២៧​កុម្ភៈ​អ្នក​ប្រដាល់​ គឿ​ម សុវណ្ណ​ឌឿ​ត​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថា​ន រ៉ា​ឌី​របស់​ក្លិប​សម្រែក​រាជសីហ៍ ។​

​    ​នេះ​ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ដែលមាន​បច្ចេកទេស​ល្អ និង មាន​ចិត្តធំ​ដូចគ្នា ។​គ្រប់ការ​ប្រ​កួត​ពួកគេ​ទាំង ២ ប្រសិនបើ​មិនត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​ទេនោះ​ពួកគេ​នឹង​ប្រកួត ៥ ទឹក​ហើយ​អ្នកឈ្នះ​ពួកគេ​សុទ្ធតែ​វេទនា​ទាំងអស់ ។​

​    ​សុវណ្ណ​ឌឿ​ត​ល្អ​គ្រប់​ទាំង​ជង្គង់ កណ្ដាប់ដៃ កែង និង ស្នៀត​ជើង តែ​ការ​វ៉ៃ​ចេញ​របស់គេ​ហាក់ដូចជា​ស្រាល​បន្តិច ។ ចំពោះ​រ៉ា​ឌី​វិញ​គេ​ល្អ​កណ្ដាប់ដៃ​មិនតែប៉ុណ្ណោះ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់ ​ទៀតផង ។​រ៉ា​ឌី​ជា​អ្នក​ប្រដាល់​ចិត្តធ្ងន់​ហើយ​គេ​វ៉ៃ​មិនមាន​ទម្លាប់​ប្ដូរ​ ជាមួយ​គូប្រកួត​ទាំង​ទទឹង​ទឹ​ស​នោះទេ ។​

​    ​សម្រាប់​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធ​តែមាន​ពេលវេលា​ដើម្បី​ឈ្នះ​ ដូចគ្នា​ប្រសិនបើ​នរណា​បញ្ចេញ​មួយ​ ស្នៀត​ទៅ​មាន​សំណាងល្អ​នោះ ។ តែបើ​ពួកគេ​ប្រកួត​គ្នា​ដល់​ទឹក​ទី ៥ ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​គឺ​ទ្រមខ្លួន​ដូចគ្នា​។​ចាំ​មើល​នរណា​ឈ្នះ ?

​    ​ងួន គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេង កំសត់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ អ្នក​ប្រដាល់​ទាំង ២ រូប​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ប្រកួត​គ្នា​ជា​ញឹកញាប់​ណាស់​មកហើយ​ដោយមាន​ឈ្នះ​-​ចាញ់​ ទៅវិញទៅមក​ តែ​ពេលនេះ​ពួកគេ​ចង់​សំដែង​ឬ​ទ្ធិ​ថា​តើ​រវាង​ពួកគេ​ទាំង ២ តើនរ​នា​ជា​អ្នកខ្លាំង​ពិតប្រាកដ​នោះ​ទើ​ពួកគេ​ជួបគ្នា​ដើម្បី​ជម្រះ​ មន្ទិលសង្ស័យ​នោះ ។ ប្រកួត​កន្លងមក​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​គឺ​សុទ្ធ​តេ​វេទនា​ដូចគ្នា​ ចាំមើល​លើក​នេះ​នរណា​ជា​អ្នកខ្លាំង​ពិតប្រាកដ ?

​    ​ឡុង សំណាង​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​ផៃ គឹម​ហឿ​ត​ក្លិប​គី​សែ​មាន​រិ​ទ្ធ ដែល​នេះ​ជាការ​ប្រកួត​សងសឹក​រវាង​ពួកគេ​ទាំង ២ ។​

​    ​សំណាង​ធ្លាប់​ចាញ់​គឹម​ហឿ​ត​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​សម្រាប់​លើក​ នេះ​សំណាង​គេ​បាន​ប្ដេជ្ញា​ហើយ​ថា​នឹង​យកឈ្នះ​គឹម​ហឿ​ត​ឲ្យ​ខាងតែបាន ។ ចាំមើល​លើក​នេះ​នរណា​ឈ្នះ ?

​    ​គើ​ន បញ្ញា​ក្លិប​រស្មី​កុមារកំព្រា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សំអាត ផល្លា​ក្លិប​កុលបុត្រ​កូន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម  ។​