អ៊ុង វីរៈ ជួបបារាំងលើសង្វៀន K-Cement

ភ្នំពេញ: ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV​ថ្ងៃទី​២៧​កុម្ភៈ​អ្នក​ប្រដាល់​អ៊ុង វីរៈ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង Thomas Mendez ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។​

​    ​នេះ​ជាការ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​ជនជាតិ​ បារាំង ។ វីរៈ​ក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​បរ​ទេស​កន្លងមក​មិនដែល​បាន​ដល់​ ទឹក​ទី ៥ ឡើយ ។​វីរៈ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៧​ដង ឈ្នះ​៦១​ដង ចាញ់​៩ ដង ស្មើ​ពិន្ទុ ១ ដង ។ អ្នក​ប្រដាល់​រូបនេះ​តែងតែ​ប្រើ​ជ​ង្ក​ង់ កែង និង​កណ្ដាប់ដៃ​ផ្ដួល​គូប្រកួត ។​

​    ​ចំពោះ Thomas វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៥​លើក ឈ្នះ​២៣​លើក ចាញ់ ៤ លើក ។ អ្នក​ប្រដាល់​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​ហើយ​របៀប​វ៉ៃ​ អស្ចារ្យ ឬ មិន​អស្ចារ្យ​មិនមាន​នរណា​ដឹង​នោះទេ​តែ​អ្នក​ប្រដាល់​រូបនេះ​ត្រូវបាន​ដាក់​ ឲ្យ​ប្រកួត​ជាមួយ​អ៊ុង វីរៈ​គឺ​ពិតជា​មិនធម្មតា​នោះទេ ។​

​    ​ចាំមើល​រវាង​អ៊ុង វី​រះ និង អ្នក​ប្រដាល់​បារាំង Thomas Mendez នរណា​ជា​អ្នកឈ្នះ ? គេ​ជឿថា​ប្រសិនបើ​អ្នក​ប្រដាល់​បារាំង​រូបនេះ​ឈ្នះ​វីរៈ​ក៏​ទ្រមខ្លួន​ដែរ ។​

​    ​កំពែង ខ្មៅ​ក្លិប​ក្រសួងកសិកម្ម ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Chen Chup ដោយ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​កំពែង ខ្មៅ​ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​តែ​ការប្រកួត​របស់គេ​មួយរយៈ​នេះ​ហាក់ដូចជា​មិនសូវ​មានសំណាង​ល្អ​ឡើយ ។​

​    ​កំពែង ខ្មៅ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៧ ដង ចាញ់​៨ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Chen Phup​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៩​ដង ឈ្នះ​៤៦​ដង ចាញ់​៣ ដង ។ គេ​ពុំ​ធ្លាប់មាន​ប្រវត្តិ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​ចាំមើល​តើ​គេ​អាច​ យកឈ្នះ​កំពែង ខ្មៅ​បាន​ឬទេ ?

​    ​ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់ K-Cement ទម្ងន់​៦០​គីឡូក្រាម​វិញ​ក្នុង​សប្ដាហ៍​ទី ២​នេះ​គឺជា​ការ​ប្រកួត​ក្នុង​ពូ​ល B ។​

​    ​អ្នក​ប្រដាល់​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​ដង ឈ្នះ​៤៥​ដង   ចាញ់​៨​ដង​និង​ស្មើ​ពិន្ទុ​២​ដង​ធ្លាប់​វាយ​គូប្រកួត​ឲ្យ​សន្លប់​៧​ដងនោះ​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ឯម សា​វិ​ន​ក្លិប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​​កីឡា ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥៤​ដង​ចាញ់​១៣​ដង ស្មើ ១​ដង និង ធ្លាប់​វាយ​គូប្រកួត​ឲ្យ​សន្លប់​១៥​ដង ។ ចាំមើល​នរណា​ឈ្នះ ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ង៉ែត រដ្ឋា​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ប្រកួត​ជាមួយ​សុខ វាសនា របស់​ក្លិប​ឃ្លាំងមឿង​ កីឡា ។​

​    ​រដ្ឋា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១ ដង ឈ្នះ​៦១​ដង ចាញ់​៨ ដង និង ស្មើ​ពិន្ទុ ២ ដង តែ​អ្នក​ប្រដាល់​រូបនេះ​ពុំបាន​បង្ហាញ​ពី​ស្ថិតិ​ផ្ដួល​គូប្រកួត​ឡើយ ។

ចំពោះ​សុខ វាសនា​វិញ​៥៥​ដង ឈ្នះ​៣៥​ដង ចាញ់​១៥​ដង ស្មើ​ពិន្ទុ​៥ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​១០ ដង ។​សម្រាប់​គូ​នេះ​គេ​ជឿថា​រដ្ឋា​មានឱកាស​ឈ្នះ​ច្រើនជាង​វាសនា ។​