មេដឹកនាំអាមេរិក និងអ៊ីតាលី ពិភាក្សាគ្នា លើបញ្ហាប្រយុទ្ធ ប្រឆាំងនឹង រដ្ឋអ៊ីស្លាម

វ៉ាស៊ិនតោន: នៅថ្ងៃសុក្រនេះព័ត៍មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៍មាន ស៊ិនហួរ បានឲ្យដឹងថា លោកប្រធានាធិបតី អាមេរិក និងលោក នាយក រដ្ឋមន្ត្រី អ៊ីតាល ពីបានបើកកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា មួយតាមទូរស័ព្ទ កាលពីថ្ងៃម្សិលមិញ ដើម្បីឲ្យមានការប្រឹងប្រែង បន្ថែមទៅលើការ ប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម។

មន្ត្រីសេតវិមាន បានថ្លែងនៅក្នុង សន្និសិតកាសែតមួយ ថាមេដឹកនាំនៃប្រទេស ទាំងពីរបានយល់ព្រម គ្នាការបន្តធ្វើការគ្រប់គ្រង នៃលំហូរចូលនៃ ជនភៀសខ្លួន ទៅកាន់តំបន់អ៊ឺរ៉ុប។គួររំលឹកផងដែរថា លោក អូបាម៉ា កាលពីថ្ងៃមិ្សលមិញនេះ បានធ្វើនិយាយទៅកាន់ អ្នកកាសែត នៅក្រោយការ ប្រជុំមួយ រវាងក្រុមប្រឹក្សា សន្តិសុខជាតិ ថាវាមិនមែនជារឿង ងាយស្រួលទេ ក្នុងប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមភេវរកម្ម រដ្ឋ អ៊ីស្លាម ប៉ុន្តែការសហការ របស់យើង ឲ្យកាន់តែខ្លាំងក្លា ឡើង វាបានធ្វើឲ្យក្រុមរដ្ឋ អ៊ីស្លាម ដែលមានទីតាំងនៅ ក្នុងប្រទេស ស៊ីរី និង អ៊ី រ៉ាក់ កំពុងតែប្រឈរមុខទៅ នឹងការអន់ខ្សោយ ឡើងផងដែរ។

ប្រទេសអ៊ីតាលី ក៏ស្ថិតនៅក្នុងប្រទេស សម្ព័ន្ធមិត្តក្នុងការ វាយប្រហារ ប្រឆាំងនឹងក្រុមរដ្ឋ អ៊ី ស្លាម ដែលដឹកនាំដោយ ប្រទេសអាមេរិក។លោក អូបាម៉ា និងនាយក រដ្ឋមន្ត្រី អ៊ីតាលី ក៏បានពិភាក្សា គ្នាផងដែរទៅលើ បញ្ហាសេដ្ឋកិច្ច នៅក្នុងតំបន់ អ៊ឺរ៉ុបនិងការអភិវឌ្ឍបន្ថែម៕