ផ្ទុះធ្លាយ ចេញសារធាតុមេតាន ដ៏ធំបំផុត មិនធ្លាប់មាន នៅសហរដ្ឋអាមេរិក

BBC Science: អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការធ្លាយចេញ នៃសារធាតុមេតានមួយ ដែលបានកើតឡើងនៅក្បែរទីក្រុងLos Angeles កាលពីពេលថ្មីៗនេះ ជាហេតុការណ៍ធ្លាយដ៏ធំបំផុតជាប្រវត្តិសាស្ត្រ របស់ប្រទេសអាមេរិក។ វាត្រូវបានគេធ្វើការបិទរួចរាល់វិញជា ស្ថាពរកាលពីថ្ងៃទី១៨ កុម្ភះនេះ។

ប្រភពព័ត៌មានរបស់គេហទំព័រBBC បានឲ្យដឹងនៅថ្ងៃនេះថា សារធាតុមេតានប្រមាណជា១សែនតោន ត្រូវបានលេចធ្លាយចេញទៅក្នុងអាកាស មុនពេលដែលវាត្រូវបានគេបិទជិតឡើងវិញ។ ផលប៉ះពាល់ដែលវាបានចូលទៅក្នុងបរិយាអាកាសត្រូវបានគេប៉ាន់ស្មានថា វាមានទំហំប្រហែលទៅនឹងជាតិពុលដែលភាយចេញពីក្នុងរថយន្ត កន្លះលានគ្រឿងជាប្រចាំឆ្នាំ។ អ្នកស្រាវជ្រាវបានបន្ថែមទៀតថាវាអាចនឹងមានផលប៉ះពាល់ខ្លាំងជាងការកំពប់ប្រេងឆៅ របស់ក្រុមហ៊ុនBP ទៅក្នុងឈូងសមុទ្រមិចស៊ិចកូ កាលពីឆ្នាំ២០១០ ទៅទៀត។ ក្នុងហេតុការណ៍លើកនេះការផ្ទុះចេញក្នុងមួយថ្ងៃទៅក្នុងអាកាសដែលអាចមានទំហំធំប្រហែល ប៉ុននឹងពហុកីឡាដ្ឋានទាត់បាល់មួយទាំងមូល។

គួរឲ្យដឹងផងដែរថា ការលេចធ្លាយចេញនូវសារធាតុមេតាននេះ កាលពីថ្ងៃទី២៣ តុលាពីអណ្តូងទឹកប្រមាណ១១៥កន្លែងដែលតភ្ជាប់ទៅក្រោមដីដែលជាកន្លែងផ្ទុកដ៏ធំមួយហើយវាជាការផ្ទុះចេញនៃជាតិហ្គាសដែលធំជាងគេទី៥របស់អាមេរិក។

ផ្ទុះធ្លាយ ចេញសារធាតុមេតាន ដ៏ធំបំផុត មិនធ្លាប់មាន នៅសហរដ្ឋអាមេរិក