Cadillac CT6 ​រថយន្ត​នាំ​សំណាង​ដូច​ត្រី​​មាស​

រឿង​ដ៏​គួរ​ឲ្យ​ចម្លែក​មួយ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​គេ​ប្រទះ​ឃើញ​នូវ​រថយន្ត​សេរី​ថ្មី​របស់​ Cadillac ម៉ូដែល​ CT6 ត្រូវ​បាន​​គេ​ដាក់​ត្រាំ​ក្នុង​អាង​ត្រី​មាស​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​។​

Cadillac CT6 ​រថយន្ត​នាំ​សំណាង​ដូច​ត្រី​​មាស​

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​នៅ​ប្រទេស​ចិន​គេ​មាន​ជំនឿ​ថា​ត្រី​មាស​ជា​ត្រី​នាំ​សំណាង​ ហើយ​ពួក​គេ​តែង​តែ​ដាក់​តាំង​នូវ​ទូ​ត្រី​មាស​នៅ​ក្នុង​អាគារ ក៏​ដូច​ជា​កន្លែង​ប្រកបរបរ​ជួញ​ដូរ​នានា​។​ ដូច​នេះ​ហើយ​ដោយ​សារ​តែ​ជំនឿ​របស់​ប្រជាជន​ចិន​ ទើប​ក្រុមហ៊ុន​ Cadillac សម្រេច​ចិត្ត​យក​រថយន្ត​ម៉ូដែល​ថ្មី​របស់​ពួក​គេ Cadillac CT6 ដាក់​តាំង​ក្នុង​ទូ​ត្រី​ដ៏​ធំ​មួយ​ដោយ​ក្នុង​នោះ​មាន​អម​ជា​មួយ​ត្រី​មាស​ជា​ច្រើន​ក្បាល​ផង​ដែរ​។​ ដែល​ការ​ធ្វើ​បែប​នេះ​ខាងក្រុមហ៊ុន​ Cadillac លើក​ឡើង​ថា​រថយន្ត​ម៉ូដែល​ថ្មី​របស់​ពួក​គេ​អាច​នឹង​នាំ​សំណាង​ដល់​អ្នក​ប្រើប្រាស់​​​​​​​​​​​​​​​​​ដូច​ត្រី​មាស​​​​​​​​​​​​​​​​​​​​នាំ​សំណាង​ឲ្យ​ពួក​គេ​ដែរ​។​

Cadillac CT6 ​រថយន្ត​នាំ​សំណាង​ដូច​ត្រី​​មាស​

បញ្ជាក់​ផង​ដែរ​ថា​ Cadillac CT6 មាន​តម្លៃ​ជាង​ ១២ម៉ឺន​ដុល្លារ​ ហើយ​វា​មាន​ ៣ម៉ូដែល​។​ ម៉ូដែល​ CT6 40T ម៉ាស៊ីន ៦ Twin Turbo Charge ចំណុះ ៣លីត្រ កម្លាំង​ ៤០៥សេះ និង​ម៉ូដែល​ CT6 28T ម៉ាស៊ីន​Turbo Charge ចំណុះ ២លីត្រ កម្លាំង​ ២៧៥សេះ ហើយ​និង​ម៉ូដែល​ Hybrid ចំណុះ ២លីត្រ​៕

Cadillac CT6 ​រថយន្ត​នាំ​សំណាង​ដូច​ត្រី​​មាស​

ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ carnewschina