ចាយក្រដាសប្រាក់ ​២០ដុល្លារ ក្លែងក្លាយ ឃាត់ខ្លួន៣នាក់ រួមទាំង​រថយន្ត​ហ្វត​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​៣​នាក់​ ត្រូវ​កម្លាំង​​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ ពាក់ព័ន្ធ​​ចាយ​​ក្រដាស​ប្រាក់​ដុល្លារ​​ក្លែងក្លាយ ​ត្រូវ​បាន​​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ តាម​ច្បាប់ ​នៅ​​ថ្ងៃ​ទី​២៦ ​​កុ​ម្ភៈ ​២០១៦ ​។

ជន​ សង្ស័យ​ទាំង៣​នាក់​ ១-​ឈ្មោះ​ហុ​ក ដូ​ក​ អាយុ​៤៤​ឆ្នាំ ២-​ឈ្មោះ​គី ចិ​ន្ថា ​អាយុ​២៦​ឆ្នាំ និង៣​-​ឈ្មោះ​ហៀ​ង ប៉ូច​ អាយុ​២៧​ឆ្នាំ​ ​ជន​ទាំង៣នាក់ ជា​ជាង​ និង​កម្មករ​សំណង់​ ​មានស្រុក​កំណើត ​ខេត្តព្រៃវែង​ ។

លោក​វ​រ​សេនីយ៍​​ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​ ​នៅ​ពេល​ដែល​ឃាត់ខ្លួន​ ជន​សង្ស័យ ទាំង​​៣​នាក់​ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ ស្រុក​មង្គល​បុ​រី​ បាន​ទទួល​ពាក្យបណ្តឹង​​ ពីឈ្មោះយី លាភ ភេទ​ស្រី ​អាយុ​៤២​ឆ្នាំ​ ជា​អ្នក​​​​លក់ទូរស័ព្ទ​ ​នៅ​ភូមិ​-​ឃុំ​ប្ញស្សី​ក្រោក ​ស្រុក​មង្គល​បុ​រី ​បាន​ប្តឹង​ឈ្មោះហុ​ក ដូ​ក និងបក្សពួក ​​មក​ទិញ​ស៊ី​កាត​ទូរស័ព្ទ ​ដោយ​យក​លុយ​​ ២០​ដុល្លារ​ទិញ ​ហើយ​អាប់​លុយ​​ ដើរ​ចេញ​ កាលពី​ថ្ងៃ​ទី​១៩​ កុម្ភៈ ​កន្លងមក ​។

លុះ​ នៅ​ថ្ងៃ​ទី​២៥​​ កុម្ភៈ ​​​ស្រាប់តែ​ឃើញ​ឈ្មោះហុ​ក ដូ​ក និង​បក្សពួក​​​៣​នាក់ ​ចូល​មក​ទិញ​ស៊ី​មកា​ត​ ម្តងទៀត​ ​ក៏​ប្តឹង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ ស្រុក​មង្គល​បុរី​ ឃាត់ខ្លួន​៣​នាក់​ និង​រក​ឃើញ​ដុល្លា​រ​ក្លែង​ក្លាយ​ ប្រភេទ​​២០​ដុល្លា​រ ចំនួន​៤​សន្លឹក ​និង​ឃាត់​រថយន្ត​ ១​គ្រឿង ម៉ាកហ្វ​ត​២​បាំង ​ដែល​ពាក់​ស្លាកលេខ ​ភ្នំពេញ​ 2H-0275 ​ដែល​ឈ្មោះ ​ហៀ​ង ប៉ូច អ្នក​បើកបរ​៕

ចាយក្រដាសប្រាក់ ​២០ដុល្លារ ក្លែងក្លាយ ឃាត់ខ្លួន៣នាក់ រួមទាំង​រថយន្ត​ហ្វត​
ចាយក្រដាសប្រាក់ ​២០ដុល្លារ ក្លែងក្លាយ ឃាត់ខ្លួន៣នាក់ រួមទាំង​រថយន្ត​ហ្វត​
ចាយក្រដាសប្រាក់ ​២០ដុល្លារ ក្លែងក្លាយ ឃាត់ខ្លួន៣នាក់ រួមទាំង​រថយន្ត​ហ្វត​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត