អាវុធហត្ថ​ខេត្តកណ្តាល ចុះបង្ក្រាប​បទល្មើស​នេសាទ​ឆក​ត្រី​ខុសច្បាប់

Doliprane TVC

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ បាន​សហការ​ជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័ បាន​ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ក្នុង​មូល​ដ្ធា​ន​ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក គៀនស្វាយ​និង​ស្រុក​លើកដែក ដែលជា​ភូមិសាស្ត្រ​ស្មុគស្មាញ​ ។​

អាវុធហត្ថ​ខេត្តកណ្តាល ចុះបង្ក្រាប​បទល្មើស​នេសាទ​ឆក​ត្រី​ខុសច្បាប់

អាវុធហត្ថ​ខេត្តកណ្តាល ចុះបង្ក្រាប​បទល្មើស​នេសាទ​ឆក​ត្រី​ខុសច្បាប់

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ឲ្យ​​ដឹងថា អំឡុងពេល​ប្រតិបត្តិការ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ច្រឹ​ក ពុត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​។ ចំពោះ​វត្ថុតាង​ដកហូត មាន ទូក​១​គ្រឿង​ប្រវែង ៦.៥ ម៉ែត្រ ម៉ាស៊ីន​ទូក ១ គ្រឿង អាគុយ ១ អាំង​វ័​ទ័​រ​ឆក់​ត្រី ១ គ្រឿង និង ដង​សម្រាប់​ឆក់​ត្រី ១ គូ​ផងដែរ ។​

អាវុធហត្ថ​ខេត្តកណ្តាល ចុះបង្ក្រាប​បទល្មើស​នេសាទ​ឆក​ត្រី​ខុសច្បាប់
​ ​
ចំពោះ​ជនសង្ស័យ និង វត្ថុតាង​បានប្រគល់​ជូន​មន្ត្រី​ជំនាញ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ សុថា​ត់​