ភរិយា​របស់​​កីឡាករ​ជម្រើស​៣​នាក់​​ប្រាប់​​ពី​រឿង​យក​កូន

ភរិយា​របស់​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​៣​រូប​បាន​និយាយ​ជុំ​វិញ​ការ​យក​កូន​ បន្ទាប់​ពី​ពួក​គេ​បាន​រៀប​ការ​កាល​ពី​​ពេល​​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ។

ភរិយា​របស់​​កីឡាករ​ជម្រើស​៣​នាក់​​ប្រាប់​​ពី​រឿង​យក​កូនសុខ សុវណ្ណ និង សុខ សុជាតា (រូបថត៖ សុខ សុវណ្ណ)

 

សុខ​ សុជាតា ភរិយា​របស់​ សុខ សុវណ្ណ ដែល​ជា​​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​អង្គរ​បាន​ឲ្យ​ដឹង​ថា​ ពួក​នាង​ចង់​បាន​កូន​ដែរ​ បន្ទាប់​ពី​រៀប​ការ​ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ ប៉ុន្តែ​​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ សុខ​ សុវណ្ណ និង​ សុខ សុជាតា បាន​រៀប​ការ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

 

ភរិយា​របស់​​ខ្សែ​ការពារ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ សាយ ពិសិដ្ឋ គឺ​កីឡា​ការិនី​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​ ងួន ច័ន្ទបូរមី​ពេល​​នេះ​មាន​​ផ្ទៃ​ពោះ​ហើយ។ បូរមី​បាន​ប្រាប់​ថា ៖«យក​ឆ្នាំ​នេះ​ហើយ​ ហើយ​ឥឡូវ​ក៏​កំពុង​តែ​មាន​បង​ មិន​ចង់​លាក់​បាំង​​នឹង​អ្នក​រាល់​គ្នា​ទេ​ តែ​ហេតុផល​មួយ​ចំនួន​ធ្វើ​​​ឲ្យ​ខ្ញុំ​មិន​ចង់​បញ្ចេញ»។ សាយ ពិសិដ្ឋ​ និង​ ងួន ច័ន្ទបូរមី ​បាន​រៀប​ការ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

 

ភរិយា​របស់​​កីឡាករ​ជម្រើស​៣​នាក់​​ប្រាប់​​ពី​រឿង​យក​កូនសាយ ពិសិដ្ឋ និង ងួន ច័ន្ទបូរមី 

 

ចំណែក​​ខ្សែ​បម្រើ​ការពារ​បឹងកេត​អង្គរ​ និង​ជម្រើស​ជាតិ​ រស់ សំអឿន​ វិញ​ ភរិយា​របស់​គេ​​បាន​ប្រាប់​ថា ៖«ឆ្នាំ​​ហ្នឹង​អត់​ទាន់​យក​ទេ​បង​ ព្រោះ​ជាន់​ឆ្នាំ​ខ្ញុំ​ តែ​ប្រហែល​ឆ្នាំ​ក្រោយ​បាន​ខ្ញុំ​យក»។ រស់ សំអឿន​​ និង​​យូ បូណ៌មី​ បាន​រៀប​ការ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​កន្លង​ទៅ​នេះ៕

 

ភរិយា​របស់​​កីឡាករ​ជម្រើស​៣​នាក់​​ប្រាប់​​ពី​រឿង​យក​កូនរស់ សំអឿន និង យូ បូណ៌មី (រូបថត៖ បូណ៌មី)

 

អត្ថបទ៖ ជាន ចាន់រ៉ា​