អតីត​បវរកញ្ញា​ចិន​អ​ន្តរជាតិ​សារ​ភាព​ថា​នាង​បាន​រៀបកា​រជា​មួយបុរស​ដែល​ជា​អ្នក​ចាប់​សរសៃ​

តារា​សម្តែង​និង​ចម្រៀង​ចិន​កាណាដា​ដែល​ជាអតីតបវរកញ្ញាចិន​អន្តរជាតិ២០០៤​គីនាងLinday Chung​ ត្រូវ​បានប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន​បានកត់សម្គាល់​ពី​នាង ​ពីព្រោះ​មាន ពាក្យចរចាម​អារាម​ថា​នាង​មាន​ផ្ទៃពោះ​។ប្តី​របស់​នាង​គឺជា​ក្មួយ​ប្រុស​ប្រធាន​គ្រប់គ្រងទូរទស្សន៍​ TVB ​ហើយ​ប្តី​រ​បស់​នាង​ជា​អ្នក ​ចាប់​សរសៃ​ម្នាក់​ដែល​មាន​ដើម​កំណើត​ចិន​កាណាដា​ដែល​មាន​ឈ្មោះថាJeremy Leung​។ តារា​រូបស្រី​នេះ​នាង​បាន​ជួប​ប្តីរបស់នា​ងតាមរយះបងស្រីរ​បស់នាង​ ដែលបាន​ស្គាល់គាត់ ​រួច​ក៏ហៅ​គាត់​ឱ្យមកចាប់​សរសៃ។​ហើយ​ក្នុង​មួយឆ្នាំ​ប្តីរ​បស់​នាង​អាច​រក​ចំណូល​បាន​១លាន​ ដុល្លា​នៅ​ក្នុងអាជីព​។​​​តារាស្រី​រូប​នេះ​បាននិយាយថា៖​« ខ្ញុំមាន​បំណង​ចង់​ប្រកាស​ថាខ្ញុំ​ទទួល​បាន​នូវការរៀប ​ការ​ជាមួយ​ អ្នកដែលខ្ញុំអាចរួមរស់ជាមួយអស់មួយជីវិតហើយ ហើយខ្ញុំសូមអរគុណទៅកាន់ មិត្តភក្កិនិងអ្នកគាំទ្រទាំងអស់»។ ពួកគេទាំងពីរត្រូវបានទទួលគាំទ្រពីឪពុកម្តាយរបស់ពួកគេ។ ហើយនាងបន្តថា នាងចង់ចាប់ផ្តើមគ្រួសារជាសាមញ្ញមួយជាមួយនឹង អ្នកចាប់សរសៃចិនកាណាដារូប​នេះ​ ហើយ​នាង​ចង់​ក្លាយ​ជា​ប្រពន្ធនិងម្តាយដ៏ល្អមួយរូបផងដែរ៕​
អតីត​បវរកញ្ញា​ចិន​អ​ន្តរជាតិ​សារ​ភាព​ថា​នាង​បាន​រៀបកា​រជា​មួយបុរស​ដែល​ជា​អ្នក​ចាប់​សរសៃ​

ប្រែសម្រួលដោយ៖ កញ្ញា