ស្វាមីល្អគួរដឹងរឿងទាំងនេះ ពេលប្រពន្ធមានផ្ទៃពោះ

ប្រសិនបើនាងចង់បានថ្នាំក្នុងកំឡុងពេលសម្រាលកូន អ្នកគួរទៅសុំពីវេជ្ជបណ្ឌិត។ កុំសួរថា "ប្រាកដដែរទេអូន?” ប្រសិនបើនាងចង់ញ៉ាំមាន់ ឬផាស្តា ឬការ៉េម កុំស្ទាក់ស្ទើរនឹងទៅរកវាមកឲ្យនាង។ ដូច្នេះ តើស្វាមីទាំងឡាយបានត្រៀមខ្លួនពេលភរិយាមានផ្ទៃពោះហើយឬនៅ? មានរឿងរ៉ាវមួយចំនួនដែលស្វាមីគ្រប់រូបត្រូវដឹងអំពីការមានផ្ទៃពោះ។
 
ស្វាមីល្អគួរដឹងរឿងទាំងនេះ ពេលប្រពន្ធមានផ្ទៃពោះ
មិនថាអ្នកបានធ្វើជាឪពុកគេលើកទី ១, លើកទី ២ ឬក៏លើកទី ៣ទេ ភរិយាគ្រប់រូបតែងតែមានអារម្មណ៏ខុសប្លែក។ ទោះបីជាយ៉ាងណា ប្រសិនបើនេះជាលើកទី ១ដែលអ្នកបានក្លាយជាឪពុករបស់ក្មេង អ្នកត្រូវការវឹកហាត់ឲ្យបានច្រើន ដើម្បីធ្វើឲ្យភរិយារបស់អ្នកមានអារម្មណ៏ភ្ញាក់ផ្អើល។ នៅពេលនាងមានផ្ទៃពោះ នាងនឹងមានបំរែបំរួលច្រើនលើរាងកាយរបស់នាង។
ហើយអារម្មណ៏របស់នាងក៏ត្រូវបានផ្លាស់ប្តូរផងដែរ។ ការចេះដោះស្រាយបញ្ហាអារម្មណ៏ខឹង, រវើរវាយរបស់ភរិយាមិនមែនជារឿងមួយសប្បាយឡើយសម្រាប់បុរសជាស្វាមី។ វាជាដំណាក់កាលនៅក្នុងជីវិតរបស់នាង ដែលអ្នកជាស្វាមីគួរនៅក្បែរនាង និងផ្តល់អ្វីៗគ្រប់យ៉ាងឲ្យនាង។
មានច្រើនលើកច្រើនសារពេលដែលនាងមិនអើពើនឹងអ្នកម្តងហើយម្តងទៀត, មានច្រើនលើកច្រើនសារពេលដែលនាងមិនធ្លាប់គិតចង់នៅឆ្ងាយពីអ្នក។

អ្នកនឹងត្រូវដោះស្រាយបញ្ហាស្រេកឃ្លានអាហាររបស់នាង
ស្ត្រីមានផ្ទៃពោះតែងតែស្រេកឃ្លានអាហារ ហើយកុំភ្លេចផ្តល់ឲ្យនាង។ ប្រសិនបើនាងញ៉ាំច្រើន កុំប្រាប់ឲ្យនាងបញ្ឈប់។ ផ្តល់ការថ្នាក់ថ្នមនាង ផ្តល់ឲ្យនូវអ្វីដែលនាងចង់ញ៉ាំ ហើយពេលនេះដែរ អ្នកជួយពន្យល់ប្រាប់ដល់នាងថា ការទទួលទានអាហារច្រើនពេកនឹងធ្វើឲ្យនាងឡើងទម្ងន់ច្រើនក្នុងពេលមានផ្ទៃពោះ ដែលនឹងមានការពិបាកខ្លាំងនឹងសម្រកទៅវិញ ក្រោយពេលសម្រាលកូនរួច។
អ្នកនឹងត្រូវផ្តល់អាទិភាពចម្បងដល់នាង
នៅពេលនាងមានផ្ទៃពោះ អ្នកជាស្វាមីនឹងត្រូវលះបង់ច្រើនយ៉ាងនៅក្នុងជីវិតរបស់អ្នក។ គោលបំណង និងអាទិភាពរបស់អ្នកគួរតែមានការផ្លាស់ប្តូរ។ ភរិយារបស់អ្នកត្រូវការភាពយកចិត្តទុកដាក់ និងភាពទាក់ទាញពីអ្នក។
អ្នកនឹងត្រូវអង្គុយទាំងថ្ងៃ ទាំងយប់
នៅក្នុងត្រីមាសដំបូង ស្ត្រីមានផ្ទៃពោះអាចមានការពិបាក។ នាងអាចនឹងចូលចិត្តការសម្រាកច្រើន។ ដូច្នេះ អ្នកត្រូវអង្គុយក្បែរនាងពេលនាងសម្រាក នាងចូលចិត្តឲ្យអ្នកប្រើកាយវិការថ្នាក់ថ្នម។ ម្យ៉ាងវិញទៀត សូម្បីតែនៅពេលកូនដែលកើតមក ឪពុកក៏ត្រូវមានទំនួលខុសត្រូវផងដែរ។ នេះមានន័យថា នៅពេលក្មេងភ្ញាក់ទាំងយប់ ត្រូវការឱបថ្នាក់ថ្នម។
ត្រូវយល់…ប្រសិនបើនាងមិនចង់
ក្នុងកំឡុងពេលមានផ្ទៃពោះ វាអាចនឹងពិបាកយល់ចិត្តស្ត្រីបន្តិច ដោយសារបំរែបំរួលអរម៉ូន និងការមិនចេះទប់អារម្មណ៏របស់នាង។
ប្រសិនបើអ្នកមានអារម្មណ៏ នាងអាចនឹងមិនចង់ ដូច្នេះ កុំបង្ខំនាង។
ត្រៀមខ្លួនជាស្រេចគ្រប់ពេល
ក្នុងរយៈពេលមានផ្ទៃពោះនៅចុងខែទី ៨ និងទី ៩ អ្នកត្រូវត្រៀមកាតាប និងរបស់របរចាំបាច់ផ្សេងៗដែលនាងត្រូវការប្រើនៅមន្ទីរពេទ្យ។ អ្នកជំនាញក៏បានណែនាំផងដែរថា ស្វាមីត្រូវចេះមើលថែភរិយាឲ្យបានញឹកញាប់ ក្នុងកំឡុងពេល ៣ត្រីមាស៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស្វាមីល្អគួរដឹងរឿងទាំងនេះ ពេលប្រពន្ធមានផ្ទៃពោះ