សមត្ថកិច្ច បង្ក្រាបបទល្មើស គ្រឿងញៀន ៩ករណី និងឃាត់ខ្លួន ជនសង្ស័យ ១៧នាក់ នៅថ្ងៃទី២៦កុម្ភៈ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ៩ករណី និងឃាត់ខ្លួនមនុស្ស បានចំនួន ១៧នាក់ និងស្ថិតនៅក្នុងទីតាំង ៨ផ្សេងៗគ្នា។

យោងតាមរបាយការណ៍របស់អគ្គស្នកដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា បង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៩ករណី -ឃាត់ មនុស្ស ១៧នាក់ (ស្រី២នាក់) និងវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ០,៩៨ក្រាម, ២កញ្ចប់ធំ, ៥កញ្ចប់ និង៩កញ្ចប់តូច មេតំហ្វេតាមីន (wy) ស្មើនឹង ២០៣,០៩ក្រាម។

ការបង្រ្កាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើងតាមរយៈ ទី១. មន្ទីរប្រឆាំង គ្រឿងញៀន បង្រា្កប ១ករណី -ឃាត់ខ្លួន ១នាក់ (ប្រុស) វត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (wy) ស្មើនឹង២០៣,០៩ក្រាម, ទី២. ព្រៃវែង បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ស្មើនឹង ៤កញ្ចប់, ទី៣. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស), ទី៤. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី១នាក់) -មេតំហ្វេតាមីន (ice) ស្មើនឹង ២កញ្ចប់ធំ និង៩កញ្ចប់តូច, ទី ៥. ក្រចេះ បង្រា្កប ១ករណី (ដីការ) ឃាត់ខ្លួន ១នាក់ (ប្រុស), ទី៦.បន្ទាយមានជ័យ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ស្មើនឹង ០,៨ក្រាម, ទី៧/. បាត់ដំបង៖ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ០,១៨ក្រាម និងទី៨. ព្រះវិហារ៖ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់(ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ១កញ្ចប់៕

សមត្ថកិច្ច បង្ក្រាបបទល្មើស គ្រឿងញៀន ៩ករណី និងឃាត់ខ្លួន ជនសង្ស័យ ១៧នាក់ នៅថ្ងៃទី២៦កុម្ភៈ