បង្គាញាត់មឹកចំហុយ

ថ្ងៃនេះ​មិត្តអ្នក​ទស្សនា​ប្រកដ​ជាប្លែក​អារម្មណ៍​បន្តិច​ហើយ ​ជាមួយ​នឹងការ​បង្ហាញ​ជូននូវ​មុខ​ពិសេស ​របស់​មង្គលការ ​"បង្គាញាត់​មឹក​ចំហុយ" ​មានឳរស​ជាតិ​ឈ្ងុញ​ឆ្ញាញ់ ​ទាំង​សម្រាប់​ជួបជុំ​គ្រួសារ ​និង​ដំណើរ​កំសាន្ត។ ​នៅចាំ​អីទៀត, ​សាក​ល្បង​អនុវត្ត​ទាំងអស់​គ្នាដូច​ខាងក្រោម៖

 

បង្គាញាត់មឹកចំហុយ 

+ គ្រឿងផ្ស៖
- មឹក ២៥០ក្រាម ធ្វើឲ្យ​ស្អាត
- បង្គា ២០០ក្រាម យកក្បាលសំបកចេញ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
- ម្ទេស ដាក់តាមចំណូលចិត្ត

+ វិធីធ្វើ៖
១. ​ដំបូង​យក​បង្គាញាត់​ចូល​ទៅ​ក្នុង​មឹក ​រួច​ហើយ​យក​កាំ​បិត​ឆូត​វា​ទាំង​សង​ខាង​ប្រហែល​ ២-៣កាំបិត ធ្វើដូចនេះរហូត​ទាល់​តែ​អស់។
២. យក​ឆ្នាំង​ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ បន្ទាប់​មក​យក​មឹក​ដែល​ញាត់​បង្គារួច​មក​ដាក់​ចំហុយឲ្យ​ឆ្អិន។
៣. យកចានមួយ​មក​ផ្សំ​គ្រឿង​ធ្វើ​ទឹក​ត្រីមាន​​ ខ្ទឹមស, ស្ករស, ទឹកក្រូចឆ្មា និងម្ទេស កូរចូល​គ្នា​ឲ្យ​រលាយសព្វ​ រួច​យក​ទៅ​ស្រោចលើ​មឹក​ចំហុយ​​ជាការស្រេច៕

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បង្គាញាត់មឹកចំហុយ