ពិធីសម្ភោធបើកដំណើរការជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៉ី

បាត់​ដំបង៖ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ ជាផ្លូវការនូវ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុងម៉ាយក្រូហ្វាយនែន (ខេមបូឌា) ភីអិលស៉ី ស្ថិតនៅ​ចំនុច ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ កែងជ្រុងវិទ្យាល័យ ព្រះមុន្នីវង្ស ក្រុងនិងខេត្ត​បាត់​ដំបង និងមានការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់ លោក yujikumamaru ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Hashimoto ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុងម៉ាយក្រូហ្វាយនែន  រួមទាំងមន្រ្តីរាជការ ក្រុមការងារក្នុងគ្រឹះស្ថាន ជាច្រើននាក់ផងដែរ ។

ពិធីសម្ភោធបើកដំណើរការជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៉ី

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យ និងជាតំណាងឯកឧត្តម ជា ចាន់តូ នៃធនាគាជាតិ នៃកម្ពុជា បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុ បាននឹង​កំពុងរីកចម្រើន គួរអោយកត់សម្គាល់ គិតត្រឹមដំណាច់ឆ្នាំ២០១៥ ប្រព័ន្ធធនាគារ រូមមាន ធនាគារពាណិជ្ជ៣៦ ធនាគារឯកទេស១១ ការិយាល័យតំណាងធនាគារបរទេស ៨ គ្រឹះស្ថាន​មីក្រូហិរញ្ញរត្ថុ ៥៨ ប្រតិបត្តិករឥណទានជនបទ១០៩ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ៩  និងបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ជូនប្រជាជនរហូតដល់ជនបទ។ ការរីកចម្រើននេះ បានឆ្លុះបញ្ចាំង តាមរយៈការពង្រីកបណ្ដាញ ប្រតិបត្តិការ គ្របដណ្ដប់​ទូទាំង​ប្រទេស ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពុំមែនធ្វើសកម្មភាព ក្នុងរូបភាព ជាអង្គការមនុស្សធម៌ តាមរយៈ​ការទទួលបាន មូលនិធិឥតសំណង ពីរាជរដ្ឋាភិបាល ឬម្ចាស់ជំនួយនោះទេ តែប្រតិបត្តិការនេះ មានលក្ខណៈជាអាជីវកម្ម ដែលចាំបាច់ត្រូវស្វែងរកចំណូល ក្នុងការទ្រទ្រង់និងរក្សានិរន្តភាព ប្រតិបត្តិការរបស់ខ្លួន  ហើយក៏មិនមានន័យថា គ្រឹះស្ថាន ត្រូវធ្វើប្រតិបត្តិការដោយយកកម្រៃ ហួសហេតុពេកពីអ្វី ដែលខុសទស្សនៈវិស័យ និងបេសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុនោះឡើយ។

ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសំដែង​នូវជំនឿយ៉ាង​មុតមាំថា នេះជាជម្រើសដ៏ត្រឹមត្រូវ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីឌែមីតស៊ុ សេហ្សុងម៉ាយ​ក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៊ី សម្រេចជ្រើសរើសយក​ ខេត្តបាត់ដំបងជាទី​ស្នាក់ការ​កណ្ដាល​ក្នុង ការរួមចំនែកបើកទូលាយចូលក្នុងស្រទាប់ មហាជន ដោយបម្រើសេវាកម្ម និងធ្វើប្រតិបត្តិការជូន អតិថិជន​ក្នុងខេត្តបាត់ដំបងឲ្យ កាន់តែល្អប្រសើរ និងបន្តពង្រីក​សកម្មភាព​ការងារ​ របស់ខ្លួនលើសេវាកម្មផ្ដល់ប្រាក់កម្ចី និងសេវកម្មបង់រំលោះលើវិស័យកសិកម្ម ដល់ប្រជា​កសិករ​ដោយមានកិច្ចសហការ ល្អបន្ថែមទៀតជាពុំខាន៕

ពិធីសម្ភោធបើកដំណើរការជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៉ី
ពិធីសម្ភោធបើកដំណើរការជាផ្លូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៉ីឌែមីតស៉ុ សេហ្សុង ម៉ាយក្រូហ្វាយនែន (ខេមបូឌា)ភីអិលស៉ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត