​ប៉េអឹម​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំញៀន​៩​កញ្ចប់​

​កណ្តាល: អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រួម​នឹង​ថ្នាំញៀន ៩ កញ្ចប់​តូច កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​លោក ហៀ​ង ច​ន្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​តាខ្មៅ បានឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ គឹម ទៀង អាយុ ៣៤ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ ក្នុងភូមិ​ខាងលើ ។ វត្ថុតាង​ចាប់យក​បាន មាន​ម្សៅ​ក្រាម ពណ៌​ស ថ្លា ( ម៉ា​ទឹកកក​) ចំនួន ៩ កញ្ចប់​តូច ។​

​លោក ហៀ​ង ច​ន្ធី បាន​បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕V