ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ

ចិន៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់ក្មេងស្រី ដ៏កំសត់ម្នាក់ ត្រូវបានចុះផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ក្នុងប្រទេសចិន ដោយសារតែនាង ត្រូវទទួលខុសត្រូវ និងមើលថែទាំ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ដោយខ្លួននាងផ្ទាល់ ក្រោយពីឪពុកនាង បានស្លាប់ និងម្តាយនាង រត់ចោលផ្ទះ បាត់ស្រមោល មិនឃើញត្រលប់មកវិញ។

ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ
ក្មេងស្រី Yi Miaomiao 

ក្មេងស្រីជនជាតិចិន ដ៏កំសត់រូបនោះ មានឈ្មោះថា Yi Miaomiao អាយុ៧ឆ្នាំ រស់នៅក្នុងស្រុក Hubei ទីក្រុង Yichang ប្រទេសចិន ត្រូវទទួលខុសត្រូវ មើលថែទាំ ជីដូនជីតា និងភារកិច្ចផ្សេងៗទៀត ហើយឆ្លៀតពេលទៅរៀន ទៀតផង។ កាលពីឆ្នាំមុន ឪពុករបស់នាង Miaomiao បានស្លាប់បាត់បង់ជីវិត យ៉ាងអកុសល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ។ ក្រោយមក ម្តាយរបស់នាង បានចាកចេញពីផ្ទះ ហើយមិនឃើញត្រលប់មកវិញ ទាល់តែសោះ។ មូលហេតុនេះហើយ ដែលធ្វើឲ្យនាងត្រូវរ៉ាប់រង មើលថែទាំ ជីដូនជីតា ដោយខ្លួននាងផ្ទាល់តែម្តង។

ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ
ក្មេងស្រី Yi Miaomiao និងជីដូនជីតានាង

ជាមួយគ្នានេះដែរ នាង Miaomiao ត្រូវទទួលខុសត្រូវ និងជួយការងារផ្ទះជាច្រើន ដូចជា ចិតដំឡូង លាងចាន និងបោសសំអាតទីធ្លា ខាងមុខផ្ទះ ជាដើម។

ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជីដូនរបស់នាង មានបញ្ហាសតិ និងមានបញ្ហានៅពេលប្រើដៃ ខាងស្តាំ ម្តងៗ។ ទន្ទឹមនឹងនេះដែរ ជីតារបស់នាង ក៏កើតជំងឺស្បែក ដ៏កម្រមួយ ដោយស្បែករបស់គាត់ មិនអាចត្រូវទឹក ច្រើនពេកបានឡើយ ជាពិសេស នៅក្នុងរដូវរងារ។

ទោះបីជាមានភារកិច្ចជាច្រើន ត្រូវទទួលរ៉ាប់រង ក៏ដោយ ប៉ុន្តែនាង Miaomiao នៅតែឆ្លៀតពេលទៅរៀន និងជាសិស្សពូកែ នៅក្នុងសាលាថែមទៀតផង៕

ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ
ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ
ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ
ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត