ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ សមាជិកសមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)​ចំនួន​៦០​នាក់់ សហការ​ជាមួយ​អាជ្ញាធរ​សាលា​ខណ្ឌដូនពេញ និង​និស្សិត​ផ្នែក​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ចូលរួម​សម្អាត​បរិស្ថាន​នៅ​បរិវេណ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង និង​មាត់​ទន្លេ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៤ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត សុខ​សុវត្ថិ​ភាពល្អ ទេស​ចរណ៍​​មាន​កំណើន​» ។

នេះ​ជា​ការ​ចូលរួម​កិច្ច​សង្គម​របស់​សមាគម​ដែល​និស្សិត​ជា​សមាជិក បាន​ឆ្លៀតពេល​ទំនេរ​ពី​ការ​សិក្សា និង​ការងារ​ចូលរួម​ការងារ​សង្គម​មួយ​នេះ ដើម្បី​រួម​គ្នា​សម្អាត​បរិស្ថាន និង​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង​យើង​សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​។​នៅ​ក្នុង​យុទ្ធនាការ​នេះ ក៏​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ផង​ដែរ​។