តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

ប្រសិន​បើប្រិយមិត្ត​ចង់​បាន​ស្មាតហ្វូន Android ​ស៊េរី​ថ្មី​ចុងក្រោយ និង​ល្អ​បំផុត នោះ​មិន​ត្រូវ​មើល​រំលង Galaxy S7 និង LG G5 នោះទេ។ ព្រោះស្មាទហ្វូន​ទាំង​ពីរ​នេះជា​ស្មាតហ្វូន​ល្អ​បំផុត​ ហើយទើប​សម្ពោធ​នៅ​សមាជ​ពិភពលោក MWC 2016 ​ក្នុង​ក្រុង​បាស៊េឡូណា​ថ្មីៗ។ លក្ខណៈ​សម្បត្តិ ​មុខងារ បច្ចេកវិទ្យារបស់វាសុទ្ធតែ​ទំនើបៗ ​និង​ការ​ឌីហ្សាញ​រូបរាង​វិញគឺមានភាពល្អឥតខ្ចោះដូច​គ្នា ទើប​ធ្វើឲ្យ​សាធារណជន​ហើប​មាត់​មិន​សរសើរ​មិន​បាន។

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?


ប្រិយមិត្តធ្លាប់បបាន​គិត​អត់​ថា ប្រសិន​បើឱ្យប្រិយមិត្ត​​រើស​យក​មួយ​ក្នុង​ចំណោម Galaxy S7 និង LG G5 ​តើ​អ្នក​នឹង​យក​មួយ​ណា? បើ​ស្រពិចស្រពិល ប្រិយមិត្ត​អាច​មក​ធ្វើការ​ប្រៀបធៀប​គ្នារវាង​ស្មាតហ្វូន​ទាំងពីរ​ជាមួយ​យើង​ខ្ញុំ​ដូច​ខាង​ក្រោម៖

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?


ចំពោះ​មេម៉ូរី​ម៉ាស៊ីន​គឺ​មាន​ទំហំ 32GB ​ដូច​គ្នា ប៉ុន្តែ G5 ពិសេស​ជាង​ដោយ​វា​អាច​បន្ថែម microSD ​បាន​ដល់ 2TB ​ខណៈ ដែល S7 ​អាច​បន្ថែម​ត្រឹម 200GB។ ចំណែក​ឈីប CPU ​បំពាក់ Snapdragon 820 ​របស់ Qualcomm ដូច​គ្នា និង​មាន RAM ​ស្មើ​គ្នា 4GB។ បំពាក់​បច្ចេកវិទ្យា Bluetooth 4.2 ដូច​គ្នា។ បើ​មើល​លើ​មុខងារ​ត្រួត​ពិនិត្យ​ចង្វាក់​បេះដូង​វិញ S7 ​មាន ប៉ុន្តែ G5 ​ពុំ​មាន​ទេ។ បើ​និយាយ​ពី​មុខងារ​ស្កេន​ក្រយៅដៃ​គឺ​មាន​ដូច​គ្នា គ្រាន់តែ​បំពាក់​ខុស​ទីតាំង​គ្នា ពោល S7 បំពាក់​នៅ​លើ​ប៊ូតុង Home ​ខាង​មុខ ចំណែក G5 ​បំពាក់​នៅ​លើ​ប៊ូតុង Home ​នៅ​ខាង​ខ្នង​ទូរស័ព្ទ។ កម្រិត​ថ្ម S7 ​ធំ​ជាង G5 ​គឺ 3000mAh ​ទល់​នឹង 2800mAh។


សូម​បញ្ជាក់​ថា G5 មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ២ (dual rear lense) ទំហំ 16MP ​និង 8MP (​ចាប់រូប​ក្នុង​មុំ ១៣៥ដឺក្រេ) ​អម​ដោយ​បច្ចេកវិទ្យា OIS ​ចំណែក​កាមេរ៉ា S7 ​ពុំ​មាន​ដូច​ទេ ប៉ុន្តែ​មាន​បច្ចេកវិទ្យា Dual Pixel ធ្វើ​ឱ្យ​ការ​ថត​រូប​កាន់តែ​ច្បាស់​ជាង​មុន ពិសេស​គឺ​មាន​គុណភាព​ខ្ពស់​ពេល​ថត​នៅ​ទី​ងងឹត​តែ​ម្ដង អម​ដោយ​ទំហំ 23MP ​បច្ចេកវិទ្យា OIS ​និង f/1.7 aperture។ ចំពោះ​កាមេរ៉ា​មុខ G5 មាន​ទំហំ 8MP ធំ​ជាង S7 ​ដែល​មាន​ត្រឹម 5MP។ ស្មាតហ្វូន​ទាំងពីរ​សុទ្ធតែ​មាន​មុខងារ​សាក​ថ្ម​ចូល​រហ័ស Quick Charge 3.0 ដូច​គ្នា ប៉ុន្តែ S7 ​លើស​ត្រង់​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ ចំណែក G5 ​គ្មាន​ដូច។ ម្យ៉ាង S7 ​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក IP68 ​ចំណែក G5 ក៏​ពុំ​មាន​ដែរ។ យ៉ាងម៉េច​ហើយ បន្ទាប់ពី​បាន​ប្រៀបធៀប​កំពូល​ទូរស័ព្ទ​ទាំងពីរ​នេះ​រួច តើ​ប្រិយមិត្ត​អាច​សម្រេចចិត្ត​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុង​ក្ដី​ស្រមៃ​អ្នក​ហើយ​ឬ​នៅ?

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

---------------------------------------

ដោយ: ខន​ សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើ Galaxy S7 ​និង LG G5 ​​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុងក្ដី​ស្រមៃរបស់​អ្នក?

ចុះថ្ងៃទី 27 ខែកម្ភៈ ឆ្នាំ 2016 ម៉ោង 10:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ