កក្រើក Eroupa League វគ្គ​១៦​ក្រុម! Man Utd ប៉ះ​ Liverpool ឯ Spurs ប៉ះ​ Dortmund

ក្រុម​បិសាច​ក្រហម​ Manchester United ​ត្រូវ​ប៉ះ​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ហង្ស​ក្រហម​ Liverpool ខណៈ​ដែល​ក្រុម​ខ្លាំង​អាល្លឺម៉ង់ Borussia Dortmund ប៉ះ​នឹង​ក្រុម​កំពុង​ឡើង​ជើង​អង់គ្លេស Tottenham Hotspur នៅ​ក្នុង​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Europa League កាល​ពី​យប់​មិញ​នេះ។

 

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នេះ មាន​ន័យ​ថា ក្រុម​អង់គ្លេស​អាច​សល់​តែ​មួយ​គត់​ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ព្រោះ​មាន់​ខ្នាយ​មាស Spurs ប៉ះ​នឹង​ក្រុម​យក្ស Dortmund ហាក់​គ្មាន​សង្ឃឹម​នឹង​ឆ្លង​ផុត​វគ្គ​នេះ។

 

កក្រើក Eroupa League វគ្គ​១៦​ក្រុម! Man Utd ប៉ះ​ Liverpool ឯ Spurs ប៉ះ​ Dortmund

១គ្រាប់​​របស់ Rooney ធ្វើ​ឲ្យ​ Liverpool ចុក​ឈាម​ចាញ់ Man Utd ក្នុង​ដី​ខ្លួន​ឯង (ថ្ងៃ​ទី​១៧-មករា-២០១៦)

 

ក្នុង​ក្រប​ខ័ណ្ឌ English Premier League រដូវ​កាល​នេះ ពីរ​ប្រកួត​ចុង​ក្រោយ​រវាង Man Utd និង Liverpool គឺ Man Utd ឈ្នះ​ទាំង​ពីរ​ប្រកួត។ ចាំ​មើល​ថា​តើ ហង្ស​ក្រហម អាច​សងសឹក​សត្រូវ​សួរ​ពូជ បិសាច​ក្រហម​បាន​ដែរ​យ៉ាង​ណា? ហើយ Spurs អាច​ទប់​ទល់​នឹង​យក្ស​ Dortmund បាន​ដែរ​ទេ?

 

ការ​ប្រកួត​ជើង​ទី​១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ខណៈ​ដែល​ជើង​ទី​២​គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដដែល។

 

សូម​មើល​តារា​គូ​ផ្សេងៗ​ទៀត៖

 

កក្រើក Eroupa League វគ្គ​១៦​ក្រុម! Man Utd ប៉ះ​ Liverpool ឯ Spurs ប៉ះ​ Dortmund

 

ដោយ៖ សុផាត
ប្រភព៖ UEFA Europa League