និស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងនិស្សិតផ្នែក ទេសចរណ៍ជាតិគ្រប់គ្រង ចូលរួមសម្អាតបរិស្ថាន នៅមុខវាំង

ភ្នំពេញ៖ សមាជិក សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រមាណ ៦០នាក់់ សហការជាមួយ អជ្ញាធរសាលា ខណ្ឌដូនពេញ និងនិស្សិតផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលរួមសម្អាត បរិស្ថាននៅបរិវេណ សួនច្បារមុខព្រះបរមរាជវាំង និងមាត់ទន្លេ ដើម្បីចូលរួមអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៤ ឆ្នាំ២០១៦ ក្រោមប្រធានបទ "ទីក្រុងស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន" ។

នេះជាការចូលរួម កិច្ចសង្គមរបស់សមាគម ដែលនិស្សិតជាសមាជិក បានឆ្លៀតពេល ទំនេរពីការសិក្សា និងការងារចូលរួម ការងារសង្គមមួយនេះ ដើម្បីរួមគ្នាសម្អាតបរិស្ថាន និងលើកកម្ពស់ សោភ័ណ្ឌភាពទីក្រុង យើងសំដៅទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ។ 

សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះ ក៏មានការចូលរួមពី សំណាក់ប្រជាពលរដ្ឋខ្មែរ និងជនជាតិបរទេសផងដែរ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាសខណ្ឌដូនពេញ បានថ្លែងអំណរគុណចំពោះ សមាជិកសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និស្សិត ប្រជាពលរដ្ឋខ្មែរ និងជនជាតិបរទេស ដែលបានចូលរួមនៅ ក្នុងយុទ្ធនាដ៏មាន សារៈសំខាន់នេះ៕