ចាប់ខ្លូនជន សង្ស័យម្នាក់ក្រោយ ដើរបោកប្រាក់ គេយកម្នាក់ ១០០ដុល្លារ ដើម្បីជួយឲ្យចូល ធ្វើការនៅរោងចក្រ

បន្ទាយមានជ័យ៖ ២៧ កុម្ភះ ២០១៦ ចាប់ខ្លួនយុវជនវ័យ ២៦ឆ្នាំម្នាក់ បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦នេះ ក្រោយពីជននេះ បានធ្វើសកម្មភាព ដើរបោកប្រាស់ អ្នកស្រុកយកប្រាក់ ម្នាក់១០០ដុល្លារ សន្យាថាជួយរត់ការ ឲ្យចូលធ្វើការ នៅរោងចក្រផលិត ហាដឌីស មួយកន្លែងនៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែក្រោយពីចាំអស់ ជាច្រើនខែមិនបាន ទទួលលទ្ធផល ពលរដ្ឋជាច្រើន បានប្តឹងពីបទឆបោក ទើបកងរាជអាវុធហត្ថ ចាប់ខ្លូនជននេះ យកមកសួរនាំតែម្តង។

លោក ជា ដា មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ អ៊ុន នារតី ហៅ សម្បត្តិ ហៅ ស្វិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបន្ទប់ជួល ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ មេការផ្នែកតម្រង់ឌីស ក្នុងរោងចក្រ ឌី អេស ស៊ី វ៉ា ដូ ។ ជនសង្ស័យត្រូវបាន សមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ម្សិលមិញ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលចាប់ខ្លួន កាលពីថ្ងៃទី២២ ខែគុម្ភះ ឆ្នាំ២០១៦ កន្លងទៅនេះ ជនសង្ស័យបាន ឆបោកទៅលើ ជនរង្រ្គោះចំនួន ៣៧នាក់ ហើយដោយគិត ពីដើមខែមករា រហូតមកដល់ ថ្ងៃទី២៦ ខែគុម្ភះ ឆ្នាំ២០១៦ នេះដោយរូបគេ ឃោសនាថាបើ អ្នកណាចង់ធ្វើការ នៅរោងចក្រ ឌី អេស ស៊ី វ៉ា ដូ នៅក្រុងប៉ោយប៉ែត។ រូបគេនាំចូលអោយ ធ្វើការបាន ដោយយកប្រាក់ម្នាក់ ១០០$ (មួយរយដុល្លារ ) ក្រោយពីបានប្រាក់ ពីប្រជាពលរដ្ឋហើយ ជនសង្ស័យពុំបានយក ពួកគាត់អោយចូលធ្វើការទ ទើបពលរដ្ឋ រងគ្រោះទាំងនោះប្តឹង ឲ្យកងរាជអាវុធហត្ថ ជួយអន្តរាគមន៍ ក៏ឈានដល់ការចាប់ខ្លួន យកកសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់តាមច្បាប់៕

ចាប់ខ្លូនជន សង្ស័យម្នាក់ក្រោយ ដើរបោកប្រាក់ គេយកម្នាក់ ១០០ដុល្លារ ដើម្បីជួយឲ្យចូល ធ្វើការនៅរោងចក្រ