ការប្រកួត Miss University 2016 ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​បរិវេណ​ផ្សារ​ទំនើប Aeon Mall ល្ងាច​នេះ​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ជម្រុះ​យក​បេក្ខជន ២០​រូប​ទាំង​ប្រាំ​ខេត្ត​ក្រុង ដើម្បី​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ​មួយរយៈ​រួចមក ថ្ងៃនេះ Miss University 2016 នឹង​ឈាន​មក​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅក្នុង​ផ្សារ​ទំនើប  Aeon Mall ។ នេះ​បើ​យោងតាម​គេហទំព័រ​កម្សាន្ត​ក្នុងស្រុក​មួយ​ឈ្មោះ សប្បាយ​។​

ការប្រកួត Miss University 2016 ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​បរិវេណ​ផ្សារ​ទំនើប Aeon Mall ល្ងាច​នេះ​

​ក្នុង​គេហទំព័រ​នេះ​ដែល​បាន​បញ្ជក់​ថា កម្មវិធី  Miss University នឹងត្រូវ​បញ្ចប់​នៅថ្ងៃនេះ​នៅក្នុង​បរិវេណ​ផ្សារ​ទំនើប Aeon Mall ចាប់ពី​ម៉ោង ៤ :៣០ រសៀល​តទៅ ហើយ​អាច​ឲ្យ​បងប្អូន​ចូល​ទស្សនា​ដោយ​សេរី ស្វែងយល់​ពី​សមត្ថភាព​ពិសេសៗ​របស់​បេ​ក្ខ​នារី​។​

ការប្រកួត Miss University 2016 ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​បរិវេណ​ផ្សារ​ទំនើប Aeon Mall ល្ងាច​នេះ​

​ដោយ​ឆ្លងកាត់​វគ្គ​ជម្រុះ​តាម​សាកលវិទ្យាល័យ​ក្នុង​ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ Miss University 2016 បាន​ចម្រាញ់​យក​បេ​ក្ខ​នារី​ដែលមាន​សមត្ថភាព និង​ក្លាហាន​សរុប ២០ រូប​មក​ប្រកួតប្រជែង​ដើម្បី​ជយលាភី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន រាជធានី​ភ្នំពេញ​។​

ការប្រកួត Miss University 2016 ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​បរិវេណ​ផ្សារ​ទំនើប Aeon Mall ល្ងាច​នេះ​

​ខាងក្រោម​នេះ​ជា​សកម្មភាព​ខ្លះៗ​របស់​បេ​ក្ខ​នារី​ត្រៀម​ចូល​ប្រកួត​៕