ប្រទះឃើញ​សព ក្មេងស្រី​ម្នាក់ អណ្តែត​លើទឹក​សមុទ្រ

កោះកុង: ប្រជាពលរដ្ឋ​បាន​ប្រទះ​សាកសព ក្មេងស្រី​ម្នាក់​អាយុ​ប្រហែល​៨​ឆ្នាំ​ម្នាក់ អណ្តែតទឹកសមុទ្រ​។ ហេតុការណ៍​ប្រទះឃើញ និង​​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន កើតឡើងកាលពី​វេលា​ម៉ោង​៦​ល្ងាច ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​សង្កាត់​ដងទង់ ក្រុងខេមរៈ​ភូមិ​មិន​ខេត្តកោះកុង ។​

​សាកសព​ក្មេងស្រី​រូបនេះ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ​។​បច្ចុប្បន្ន សមត្ថកិច្ចនិង​ក្រុម​ប្រជាពលរដ្ឋ​កំពុង ស្រាវជ្រាវ​រក​អត្តសញ្ញាណ​និង​ស្វែងរក​សាច់ញាតិឲ្យ​មក​ទទួល​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​R

ប្រទះឃើញ​សព ក្មេងស្រី​ម្នាក់ អណ្តែត​លើទឹក​សមុទ្រ