របាយការណ៍ៈ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប ៤៧១៥

ភ្នំពេញ:  របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់ក្រសួងមហាផ្ទៃ បានបង្ហាញ​ឲ្យ​ដឹងថា មកទល់​បច្ចុប្បន្ន​សមា​គម អង្គការ​មិនមែនរដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប ៤៧១៥ ក្នុងនោះ​សមាគម​មាន​ចំនួន​១៨៣២ អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ចំនួន​២៨៨៣​។​

​របាយការណ៍​បាន​បន្តថា ដោយឡែក​ក្រសួងមហាផ្ទៃ​បាន​ចុះបញ្ជី​សមាគម អង្គការមិនមែន​រដ្ឋាភិបាល​៣៣៨ ដោយ​ក្នុងនោះ​សមាគម​​មាន​ចំនួន​១២៧ អង្គការមិនមែន​រដ្ឋាភិបាល​២១១ និង​បានសម្រេច​ទទួលស្គាល់​ប្រធាន និង​សមាសភាពថ្នាក់ដឹកនាំ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថ្មី ការស្នើសុំ​ធ្វើវិសោធនកម្ម​លក្ខន្តិកៈ ការស្នើសុំ​ប្តូរ​ទីស្នាក់ការ ប្តូរ​អាសយដ្ឋាន​ការស្នើ​ប្តូរ​ឈ្មោះ​ប្តូរស្លាក​សញ្ញា​និង​​ការស្នើសុំ​បើក​ទីស្នាក់ការ​សាខា​របស់​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល​៕​R