ប៉ូលិស​ឃាត់ខ្លួន មេ​កន្ទុយលេខ ១​នាក់ និង​បញ្ជូនទៅ​តុលាការ​

សៀមរាប: កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ចុះបង្ក្រាប​និ​ត​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់ទីកន្លែង​លក់​ឆ្នោត (​កត់​កន្ទុយលេខ​)​ម្នាក់​​កាលពី​វេលា​ម៉ោង​៣ រសៀល ថ្ងៃទី​២៦ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ឯក​ភឹង ចិន្តា​រ៉េត បានអោយដឹងថា ក្នុង​ការចុះ ប្រតិបត្តិ​ការណ៍​នេះសមត្ថកិច្ច​បាន ឃាត់ខ្លួន​មេ​កន្ទុយលេខ ១​នាក់ ឈ្មោះ ឃួន តៃវ៉ាន់ ភេទ​ស្រី រស់នៅភូមិ ឃុំ​ខាងលើ​។​

​លោក​វរសេនីយ៍ឯក​ក៏បាន​សំណូមពរ និង​សុំ​ការ អា​ធ្យា​ស្រ័យ​ដល់ ប្រជាពលរដ្ឋ​ដែលកំពុង​បន្ត​ការលេង កន្ទុយលេខ​ផងដែរ​ដែល​ក្នុង​​នោះ​រួមមាន ដូចខាងក្រោម​:

១.​សុំ​សំណូមពរ​ដោយ ទទូច​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ប្រកបមុខរបរលក់​ឆ្នោត (​កត់​កន្ទុយលេខ​) សុំ​ឈប់​ទៅ ព្រោះ​ជា​របរ​ខុសច្បាប់​។​

២.​សុំ​អធ្យាស្រ័យ​បើ បងប្អូន​នៅតែ​ប្រព្រឹត្ត សមត្ថកិច្ច​ត្រូវតែ បង្ក្រាប​ចាប់ខ្លួន បញ្ជូនទៅកាន់​តុលាការ ទទួលទោស​តាមច្បាប់​។

សូមបញ្ជាក់​​ថា ថ្ងៃនេះ សមត្ថកិច្ច​បាន​បញ្ជូន ស្ត្រី​មេ​កន្ទុយលេខ និង​វត្ថុតាង ទៅតុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕R​