ឃាត់ខ្លួន​ឪពុក​ចិត្ត​ព្រៃផ្សៃ វាយ​កូនស្រី បង្កើត​រងរបួស​លើ​ផ្ទៃមុខ ព្រោះ​ខឹង​ប្រពន្ធ​

មណ្ឌគិរី: កុមារី​អាយុ​៤ ឆ្នាំ​ម្នាក់​រស់នៅក្នុង​គ្រួសារ បងប្អូន​ជនជាតិ​ព្នង​ត្រូវ បាន​ឪពុក​ខ្លួន​ប្រើ​អំពើហឹ​ង្សា​វាយដំ​លើ​រាង កាយ​បណ្តាល​ឲ្យ​រងរបួស យ៉ាងដំណំ​លើ​ផ្ទៃមុខ និង​ចាប់​បោះពីលើផ្ទះ មក​ដី​ដោយ​គ្មាន ការអាណិតអាសូរ ដោយសារតែ​ឪពុក រូបនោះ​មានការខឹង សម្បា​និង​ប្រពន្ធ​។​

 ហេតុការណ៍​នេះ​បាន កើតឡើង​កាលពី​ថ្ងៃ ទី​២៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ ក្នុងភូមិ​ឡៅ​រមៀតឃុំ ក្រង់​តេះ​ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ន្ឌ​ល​គិរី​។​

 បុរស​ជា​ឪពុក​ប្រើ អំពើ​ហឹ​ង្សា​ទៅលើ កូន​ខ្លួនឯង​នោះ​ឈ្មោះ ស្រូវ ម្ល​ង់ អាយុ​៣២​ឆ្នាំជនជាតិ​ព្នង រស់នៅ​ភូមិ​កើត ហេតុ​ខាងលើ​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៦ ខែ​ក​ម្ភះ ឆ្នាំ​២០១៦​នេះ ជន​ដែល​បាន ប្រ​ព្រឹ​ត​អំពើហឹ​ង្សា​រូប នេះ​កំលាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទីនោះ បាន​បញ្ជូន​មកកាន់ការិយាល័យ​ខេត្ត ហើយ​ជំនាញ កំពុង​សាកសួរ តាម​ចំឡើយសារភាព រូបគេបាន​សារភាពថា ពិតជា​បាន​ប្រ​ព្រឹ​ត មកលើ​កូន​របស់ខ្លួន ពិតមែន​ដោយ សាររូបគេ​ខឹង​ប្រពន្ធ​។​

​នៅ​រសៀល​ថ្ងៃនេះ ដដែល​គេ​បានឃើញ ប្រពន្ធ​ជនសង្ស័យ មកកាន់​ការិយាល័យព្រហ្មទ័​ណ្ឌ​កំរិត​ស្រាល ខេត្ត​ដើម្បី​សុំ​អង្វរ ប៉ូលីស​សុំ​ឲ្យ​ដាក់ទោស ប្តីរបស់គាត់​ចំនួន​១​ខែ​បាន​ហើយ ព្រោះ​ជិត​ដល់​រដូវ​កាប់ ចំការ​ហើយ​គ្មាន​អ្នក ណារកស៊ី​ចឹ​ញ្ចឹ​ម​កូន​ទេ ៕​R

ឃាត់ខ្លួន​ឪពុក​ចិត្ត​ព្រៃផ្សៃ វាយ​កូនស្រី បង្កើត​រងរបួស​លើ​ផ្ទៃមុខ ព្រោះ​ខឹង​ប្រពន្ធ​

ឃាត់ខ្លួន​ឪពុក​ចិត្ត​ព្រៃផ្សៃ វាយ​កូនស្រី បង្កើត​រងរបួស​លើ​ផ្ទៃមុខ ព្រោះ​ខឹង​ប្រពន្ធ​