​មេ​ប្រគល់​រង្វាន់​អោយ​កូនចៅ​,​ប្រគល់​មាស ប្លា​ទីន​អោយ​ម្ចាស់ បញ្ជូន​ចោរ​ទៅ​ឃុំ​

បន្ទាយមានជ័យ: ក្រោយ​បំបែកសំណុំរឿង ធ្វើអោយ​ចោរប្លន់​ប្រដាប់អាវុធ ក្រុម​ឆ្នើម​មួយ នៅ​ក្រុង​ប៉ោយប៉ែត នគរបាល​នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ និង​កម្លាំងចម្រុះ​របស់​ខ្លួន កាលពី​ថ្ងៃទី​២៦ ខែកុម្ភ​: ឆ្នាំ​២០១៦ បាន​ត្រៀម​កសាង​សំណុំរឿង បញ្ជូន​មេខ្លោង និង​បក្ខ​ពួកចោរ​៤​នាក់ និង​វត្ថុតាង​មធ្យោបាយ បទល្មើស​ទៅ​តុលាការ​។ តំណាលគ្នា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត រួមជាមួយ​មន្ត្រីនគរបាល​របស់លោក បានប្រគល់​មាស ផ្លាក​ទីន​ទៅ​ឲ្យ​អាជីវករ​ជា​ម្ចាសទ្រព្យ​រងគ្រោះ​វិញ​។​
 
​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម បាន​ជិះ​ម៉ូតូ​១​គ្រឿង ប្រដាប់​ដោយ​អាវុធខ្លី បានមក​ស្ទាក់​ប្លន់​ស្ត្រី​អាជីវករ លក់​មាស ដូរ​លុយ នៅ​ផ្សារ​រ៉ា ក្រុង​ប៉ោយប៉ែ​តម្នាក់ ឈ្មោះ សយ សុផាន់​ណា ហៅ ម៉ាក់​អា​ម៉ី ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​លុយ និង​មាស ក្នុង​កែបម៉ូតូ ទៅ​លក់​នៅ​ផ្សារ ជាមួយ​កូនស្រី​តូច​ម្នាក់​។ ក្រុមចោរ​បាន​សម្លុត និង​ភ្ជង់​ប្លន់ តែ​មិនបាន​បាញ់​អោយស្លាប់ ឬ​របួស តែ​បាន​បង្ខំ​យក​ទ្រព្យ មានតម្លៃ​ជាច្រើន រួមមាន​មាស ប្លា​ទីន និង​លុយ ដែលមាន​តម្លៃ​ប្រមាណ ៤ ម៉ឺន​ដុល្លារ​អាមេរិក នៅ​ហួស​ពី​ផ្ទះ​បន្តិច​។ បន្ទាប់មក ចោរ​បាន​គេចខ្លួនបាត់​។  
   
​ស្ត្រី​រងគ្រោះ ឈ្មោះ សយ សុផាន់​ណា ហៅ​ម៉ាក់​អា​ម៉ី អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ​លក់​មាស និង​ប្តូរប្រាក់​នៅ​ផ្សារ​រ៉ា រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ត្រូវ​ចោរប្លន់​យក​អស់ មាន​ខ្សែក​ប្លា​ទីន ខ្សែ​កមាស ខ្សែជើង ខ្សែដៃ កងដៃ របស់​បញ្ចាំ ចិ​ញ្ជៀ​ន លុយ​ថៃ ១០​ម៉ឺន​បាត លុយ​ខ្មែរ ២​លាន​រៀល លុយ​អាមេរិក ១​ពាន់​ដុល្លារ និង​ក្រវិល​ដាំ​ត្បូង​។
 
​ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ កម្លាំងចម្រុះ​ប្រើ​កម្លាំង និង​វិធាន​ការសរុប របស់​នគរបាល​ខេត្ត ក្រុង ស្រុក វរ​:​ការពារ​ព្រំដែន និង​ប៉ុស្តិ៍​រដ្ឋបាល បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ នៅ​គ្រប់​គោលដៅ​យ៉ាងច្រើន ហើយ​ក្នុងពេល​តែ ២​ថ្ងៃ ក៏បាន​បំបែកសំណុំរឿង ចោរប្លន់​ប្រដាប់អាវុធ​នេះ ដោយ​ជោគជ័យ និង​ទទួលបាន​ការកោតសរសើ​រ សាទរ​យ៉ាង​គគ្រឹកគគ្រេង​។​
   
​មេខ្លោង​តូច មេខ្លោង​ធំ និង​បក្ខពួក​ចោរប្លន់​ប្រដាប់អាវុធ​ដ៏​ឆ្នើម​១​ក្រុម​នេះ ត្រូវ​បង្ក្រាប​បានជា​បន្តបន្ទាប់ ក្នុងនោះ​មាន​: ១-​ឈ្មោះ លឹម ទ្រី ហៅ​ទី ហៅ​ឆាយ ជា​មេខ្លោង​ធំ មាន​ទីលំនៅ នៅ​រាជធានី​ភ្នំពេញ ជា​ជន​ត្រូវ​ចោទ​បទល្មើស ៣ ករណី​ស្រាប់ នៅ​ភ្នំពេញ រួមទាំង​ឃាតកម្ម គិតទុក​ជាមុន​ផង​។ ២-​ឈ្មោះ​យ៉េន ចាន់ធូ ជា​មេខ្លោង​តូច មាន​ទីលំនៅ នៅ​ខេត្ត​ត្បូងឃ្មុំ និង​បក្ខពួក ២​នាក់​ទៀត ៣-​ឈ្មោះ យៀប ហេង មាន​ទីលំនៅ នៅ​ខេត្តព្រៃវែង និង​ឈ្មោះ ទុំ សុខ​លីន ហៅ នី មាន​ទីលំនៅ នៅ​ភ្នំពេញ​។​
   
​អ្នកស្រី សយ សុផាន់​ណា និង​ស្វាមី ចំរើន សៃ បានទទួល​នូវ​ទ្រព្យ ជា​អលង្ការ​ពី​លោកស្នងការ ស្នងការរង និង​អធិការ​វិញ រួមមាន​: ១-​ក្រវិល ៥៣​គូ​។ ២-​ខ្សែក ៨៣ ខ្សែ​។ ៣-​របស់​បញ្ចាំ ២០​ថង់​។ ៤-​ខ្សែដៃ ៣៧ ខ្សែ​។ ៥-​ខ្សែជើង ៤៩ ខ្សែ​។ ៦-​កងដៃ ៨២ កង​។ ៧-​ចិ​ញ្ជៀ​ន ១៩០​វង់ ព្រមទាំង​របស់​មួយចំនួនទៀត​។​
 
​ម្ចាស់ទ្រព្យ និង​ពលរដ្ឋ អាជីវករ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ការខិតខំ ការ​ស្ទាត់ជំនាញ បង្ក្រាប​ចោរប្លន់​នេះ​បាន ក៏ដូចជា​ទប់ស្កាត់ បង្ក្រាប​បទល្មើស​កន្លង​មក​។ ពួកគេ​ក៏បាន​លើកទឹកចិត្ត តាម​សន្តាន​ចិត្ត​ពួកខ្លួន ដល់​លោកស្នងការ និង​សហការី​ផងដែរ​។​
 
​ចំណែក​លោកស្នងការ អាត់ ខែម ក៏បាន​ប្រគល់​ថវិកា​ផ្ទាល់ខ្លួន របស់លោក ១.០០០ ដុល្លារ និង​ថវិកា ៣​លាន​រៀល​ទៀត ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សា​ខន អគ្គ​ស្នងការរង នគរបាល​បាល​ជាតិ ជាការ​ផ្តល់រ​ង្វាន់ លើកទឹកចិត្ត​ដល់ កងកម្លាំង​ដែល​បាន​ចូលរួម ក្នុង​ប្រតិបត្តិការ​នេះ​៕V

 

​មេ​ប្រគល់​រង្វាន់​អោយ​កូនចៅ​,​ប្រគល់​មាស ប្លា​ទីន​អោយ​ម្ចាស់ បញ្ជូន​ចោរ​ទៅ​ឃុំ​

  

​មេ​ប្រគល់​រង្វាន់​អោយ​កូនចៅ​,​ប្រគល់​មាស ប្លា​ទីន​អោយ​ម្ចាស់ បញ្ជូន​ចោរ​ទៅ​ឃុំ​

​មេ​ប្រគល់​រង្វាន់​អោយ​កូនចៅ​,​ប្រគល់​មាស ប្លា​ទីន​អោយ​ម្ចាស់ បញ្ជូន​ចោរ​ទៅ​ឃុំ​

​មេ​ប្រគល់​រង្វាន់​អោយ​កូនចៅ​,​ប្រគល់​មាស ប្លា​ទីន​អោយ​ម្ចាស់ បញ្ជូន​ចោរ​ទៅ​ឃុំ​