​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​យុវជន​ម្នាក់ ឆបោក​ប្រាក់​១០០​ដុល្លារ​

បន្ទាយមានជ័យ: ជនសង្ស័យ​ម្នាក់ បាន​ឆបោក​ប្រាក់ ១០០ ដុល្លារ ធានា​នាំចូល​ធ្វើ​ការងារ​រោងចក្រ ឌី​អេស​ស៊ី​វ៉ា​ដូ បាន​ត្រូវ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ភ្លាម កាល​នៅវេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
              
​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន កង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ ពីបទ ឆបោក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមកនេះ ទៅលើ​ជន​គ្រោះ​ចំនួន​៣៧​នាក់​ហើយ ដោយ​គិតពី​ដើម ខែមករា រហូតមកដល់​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ​២០១៦ ដោយ​ជននេះ​ឃោសនា​ថា បើ​អ្នកណា ចង់​ធ្វើការ​នៅ​រោងចក្រ ឌី អេស ស៊ី​វ៉ា​ដូ រូបគេ​នាំចូល​អោយធ្វើ​ការ​បាន ដោយ​យកប្រាក់​ម្នាក់​១០០ ដុល្លារ​។

​ក្រោយពី​បាន​ប្រាក់​ពី ប្រជាពលរដ្ឋ​ហើយ ជនសង្ស័យ ពុំបាន​យក​ពួកគាត់ អោយចូល​ធ្វើការ​ទ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនរងគ្រោះ​ជាច្រើន​នាក់ បាន​ទៅ​ដាក់ពាក្យ​ប្តឹង នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ទើប​ឈានដល់​ការឃាត់ខ្លួន បាន​ភ្លាមៗ នៅ​រោងចក្រ ឌី អេស ស៊ី វ៉ា ដូ ស្ថិត​ក្នុងភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បញ្ជូនមក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​
      
​លោក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ​យុត្តិធម៌ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ អ៊ុន នារ​តី ហៅ សម្បត្តិ ហៅ ស្វិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​បន្ទប់​ជួល ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ មេការ​ផ្នែក​តម្រង់​ឌី​ស ក្នុង​រោងចក្រ ឌី អេស ស៊ី វ៉ា ដូ​។ ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មុននឹង​ជឿ​គេ​សូម គិត​អោយបាន​ច្បាស់ ហើយ​ត្រូវ​សួរ​ទៅ​អាជ្ញាធរ ឬ​សមត្ថកិច្ច​នៅ​មូលដ្ឋាន ជៀសវាង​ចាញ់បោក ជន​ខិល​ខួច​មួយចំនួន​។​
        
​ជនសង្ស័យ​ឈ្មោះ អ៊ុន នារ​តី បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​ឆបោក​នេះ​មែន​។​
 
​ក្រោយពេល​សួរនាំ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕V​

​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​យុវជន​ម្នាក់ ឆបោក​ប្រាក់​១០០​ដុល្លារ​

​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​យុវជន​ម្នាក់ ឆបោក​ប្រាក់​១០០​ដុល្លារ​