ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​​ជនសង្ស័យ​​៤​នាក់​ ជា​ចោរប្លន់​​ប្រដាប់​អាវុធ​ដែលធ្វើសកម្មភាព​ប្លន់​​អាជីវករ​​លក់​មាស​ដូរ​លុយ នៅ​ក្រុង ប៉ោយ​​​ប៉ែ​ត​ ​ត្រូវ​​​កម្លាំង​នគរបាល​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ នៅ​​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ​២០១៦​ ​។ ចោរប្លន់​អ្នកលក់​មាស​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​បាន​៤នាក់ គិត​មក​ត្រឹម​ថ្ងៃនេះ​

​លោក​វ​រសេនីយ៍​ឯក ​សិទ្ធ ឡោះ ស្នងការ​រង ប្រជា​ធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​​ដឹង​ថា​​​ ក្រោយ​ពី​មាន​ហេតុការណ៍​នៃ​អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ទៅ​លើ​ជន​រង​គ្រោះជា​ជីវ​ករលក់​មាស ដូរ​លុយ​ឈ្មោះ​សយ សុ​ផា​ន់​ណា ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ ​(ប្រពន្ធ) ​និង​​ឈ្មោះ​ចំរើន សែ អាយុ​៥០​ឆ្នាំ (ប្តី) មាន​កូនស្រី​​​ឈ្មោះ​រ័​ត្ន វិច្ឆិកា ខណៈ​​​ដែល​ជន​រង​គ្រោះ​ស្ពាយ​កាបូប​គ្រឿង​អលង្ការ​ទៅ​លក់​ផ្សារ កាលពី​​វេលា​ម៉ោង​ជាង​០៧ ​និង​៥៦​ព្រឹក​ថ្ងៃ​ទី​២៤​ កុម្ភៈ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​យ​ក​​អស់​គ្រឿង​អលង្ការ​​​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ រួម​ទាំង​លុយ​មួយ​ចំនួន​នោះ​ ។ ប្រគល់មាសទៅឱ្យម្ចាស់ដើម ផ្តល់រង្វាន់ទឹក​ចិត្តដល់សមត្ថកិច្ច​ចាប់ក្រុម​ចោរបាន​​

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ដោយ​ឱ្យ​លោក​ជា​អ្នកដឹកនាំ​ក្នុង​ប្រតិបត្តិការ​ក្នុង​ករណី​នេះ ដែល​មាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កណ្តាល​ព្រហ្ម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត កម្លា​ង​នគរបាល​វរ​សេនា​តូច​ការ​បារ​ព្រំដែន​គោក​លេខ​៨៩១​និង​៩១១ ។

​ជា​លទ្ធផល ក្នុង​រយៈពេល​៨​ម៉ោង​ គឺ​យើង​បាន​ធ្វើការ​ស្រាវជ្រាវ ​និង​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​យ៉េន ធូ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​លេខ​៥ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម  បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​បែ​ត ក្រុង​ប៉ោយប៉ែ​ត ​និង​ម្នាក់​ទៀត​ឈ្មោះ​យៀ​ប ហេង ភេទ​ប្រុស​អាំ​យុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ខ្នាយ​កូវ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដកហូត​បាន​វត្ថុ​តាង​អាវុធ​ខ្លី​ចំនួន​២​ដើម ម៉ាក​រ៉ូ​ឡូ​ពណ៌​ស ១​ដើម​និង​កា​៥៩ ១​ដើម រួម​ទាំង​វត្ថុ​តាង​ជា​គ្រឿង​អ​ល័​ង្គ​ការ ដែល​ក្រុម​ចោរ​ធ្វើ​ប្លន់​ពី​ជន​រង​គ្រោះ​ផង​ដែរ​ ។​

នៅ​រសៀល​ម៉ោង​០៣ ​និង​៤៥​នាទី​ថ្ងៃ​ទី​២៥​ កុម្ភៈ ​​កម្លាំង​ជំនាញ រួម​ទាំង​កម្លាំង​នគរបាល​យើងបាន​ស្រាវជ្រាវ​ និង​ឈាន​ដល់​ចាប់​ឃាត់​​មុខសញ្ញា​ជា​មេ​ក្លោ​ង​ចោរប្លន់​បាន​ម្នាក់​ទៀត ​ដែល​កំពុង​តែ​រត់គេច​ខ្លួន ឈ្មោះលឹ​ម ទ្រី​ ហៅ​ឆាយ ទី ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ នៅ​ចំណុច​ខាងកើត​ដើម​ពោធិ៍​៣​ដើម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ងិ​ត​ក្នុងភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ជន​នេះ​ មាន​ទីលំនៅ​ម្តុំ​ទួល​គោក​រាជធានី​ភ្នំពេញ​មាន​ដីកា​ចំនួន​ដី​ស្វែងរក​ចាប់ខ្លួន បាន​មក​ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​បក្សពួក​គេ​ម្នាក់​ទៀត​ឈ្មោះ​ទុំ  សុខ​នី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​-ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ស្រុក​ថ្មគោល តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ខណៈ​ពេល​ដែល​ជន​នេះ ជិះរថយន្ត​ពី​ភ្នំពេញ​មក​ទទួលយក​ឈ្មោះ​លឹ​ម ទ្រី​ហៅ​ឆាយ ទី ដើម្បី​គេចខ្លួន​ពី​ក្រុង​ប៉ោយ
​ប៉ែ​ត ​។