តុលាការចិន កាត់ទោស អតីតអាចារ្យកាន់ សាសនាគ្រីស្ថម្នាក់ ឲ្យជាប់ពន្ធនាគារ ១៤ឆ្នាំពីបទពាក់ព័ន្ធ នឹងរឿងពុករលួយ

ប៉េកាំង៖ ក្នុងអំឡុងពេលប្រមាណ៦ម៉ោងកន្លងមកនេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ តុលាការចិន បានសម្រេចផ្តន្ទាទោស ដល់អតីតអាចារ្យ កាន់សាសនាគ្រឹស្ថម្នាក់ ឲ្យជាប់ពន្ធនាគារ រយៈពេល១៤ឆ្នាំ ពីបទពាក់ព័ន្ធ នឹងរឿងពុករលួយ ។

ប្រព័ន្ធផ្សព្វផ្សាយ ចិនបានឲ្យដឹងថា លោក Bao Guohua ត្រូវបានគេស្គាល់ ច្បាស់ថា ជាលោកអាចារ្យ ម្នាក់ដែលកាន់ សាសនាគ្រឹស្ថ ហើយត្រូវបានគេរក ឃើញថាគាត់មាន ជាប់ពាក់ព័ន្ធនឹង ការយកលុយពីកា ររកបាននៅ ព្រះវិហារគ្រឹស្ថ នៅខេត្ត Zhenjiang និងបង្កឲ្យប៉ះពាល់ ដល់មុខមាត់ សង្គមផងដែរ ។

ជុំករណីពុករលួយនេះដែរ ភរិយារបស់ លោកអាចារ្យ រូបនេះឈ្មោះ Xing Wenxiang ក៏ត្រូវតុលាការ រកឃើញថាមាន ជាប់ពាក់ព័ន្ធដែរ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ៕