Hacker វាយប្រហារ លើទិន្នន័យ គណនីជាច្រើន របស់អង្គភាព ប្រមូលពន្ធសហរដ្ឋអាម៉េរិក

អាម៉េរិក៖ អង្គភាពប្រមូលពន្ធ សហរដ្ឋអាម៉េរិក ហៅកាត់ (IRS) បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា មានទិន្នន័យមួយចំនួនត្រូវបាន វាយប្រហារដោយ ក្រុមភេរវករ តាមអនឡាញ (Hackers) ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា IRS បានប្រកាសអំពីគណនីប្រមាណ៣៩០,០០០ត្រូវបានក្រុម Hackers រំខាន ។

ប្រភពបានបញ្ជាក់ថា IRS បានបញ្ជាក់ថា នៅក្នុងខែឧសភា ទិន្នន័យដែលស្ថិតក្រោមការគ្រប់គ្រងប្រមាណ១១៤,០០០គណនី មិនអាចគ្រប់គ្រងបាននោះទេ ព្រោះថាមានជ្រៀតចូលដោយ ខុសច្បាប់ តាមរយៈ "ការចម្លង" គិតចាប់តាំងពីខែមករា ឆ្នាំ២០១៤ ។

ដោយការបង្ហាញឡើងនូវទិន្នន័យទាំងនេះ ទីភ្នាក់ងារប្រមូលពន្ធបានបញ្ជាក់ថា វាប៉ះពាល់ដល់ ពលរដ្ឋប្រមាណជាង ៧០០,០០០នាក់ ។

ភ្នាក់ងារដដែលនេះបានអះអាងថា នឹងត្រូវដកចេញ និងរៀបចំឲ្យបានឆាប់រហ័ស ហើយអាចចាប់ផ្តើមដំណើរការ ប្រសើរវិញនៅចុងខែកុម្ភៈនេះ ៕

Hacker វាយប្រហារ លើទិន្នន័យ គណនីជាច្រើន របស់អង្គភាព ប្រមូលពន្ធសហរដ្ឋអាម៉េរិក