ក្រុមវេជ្ជបណ្ឌិតអាម៉េរិក បង្ហាញអំពីការ បណ្តុះសរីរាង្គស្បូន ជាមួយនឹងការវះកាត់ បានជោគជ័យ ដែលអាចឲ្យស្ត្រី អាចមានគត៌បាន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃម្សិលមិញ ក្រុមវេជ្ជបណ្ឌិត សហរដ្ឋអាម៉េរិក បាននាំគ្នាធ្វើការវះកាត់ ប្តូរសរីរាង្គស្បូន នៅក្នុងគ្លីនិកមួយកន្លែង នៅសហរដ្ឋអាម៉េរិក ដោយការវះកាត់ បានប្រើប្រាស់សរីរាង្គ ស្បូនដែលបានបណ្តុះ និងយកចេញពីអ្នកស្លាប់ ហើយយកមកប្តូរ ដល់ស្ត្រីម្នាក់ដោយ ទទួលបានជោគជ័យ ។

នៅក្នុងសេចក្តី ប្រកាសព័ត៌មាន ចេញដោយគ្លីនិក Cleveland បានឲ្យដឹងថា មានអ្នកជំងឺម្នាក់ ដែលមាន អាយុ២៦ឆ្នាំ ដោយមិនបានបង្ហាញ អំពីអត្តសញ្ញាណ របស់នាងនោះទេ ហើយនាងត្រូវ បានទទួលការវះកាត់ ពីក្រុមវេជ្ជបណ្ឌិតជំនាញ អស់រយៈពេល ៩ម៉ោង កាលពីថ្ងៃពុធ កន្លងទៅនេះ ដែលមានស្ថានភាពធម្មតា ។

ខាងគ្លីនិកនេះបានបញ្ជាក់ថា មានសរីរាង្គស្បូនដែល បានបណ្តុះសរុបចំនួន ១០ស្បូន សម្រាប់ជាផ្នែកមួយ ជួយដល់ស្ត្រីដែល មានបញ្ហាលើស្បូន ពិសេសការមិន អាចមានគត៌ និងការខូចទ្រង់ ទ្រាយស្បូន គឺអាចវះកាត់ដើម្បី ផ្លាស់ប្តូរស្បូនបាន ។

គេបានដឹងថា ផលប៉ះពាល់ចំពោះ ស្រ្តីគឺមានប្រមាណពី ៣-៥ភាគរយ នៅទូទាំងពិភពលោក ហើយការវះកាត់ ប្តូរស្បូននេះវា ទាមទារនូវជំនញ យ៉ាងស្ទាត់ ហើយអាចផ្តល់ ផលដល់អ្នកជំងឺ ទាំងឡាយ នូវឳកាសមួយគឺ មានគត៌បាន៕

  • ក្រុមវេជ្ជបណ្ឌិតអាម៉េរិក បង្ហាញអំពីការ បណ្តុះសរីរាង្គស្បូន ជាមួយនឹងការវះកាត់ បានជោគជ័យ ដែលអាចឲ្យស្ត្រី អាចមានគត៌បាន已关闭评论
  • 71 views
  • Hide Sidebar
    A+
Publish on:2016/02/27  Category:​អន្តរជាតិ