ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣ ខ្នង និង ជាប់​មនុស្ស ២ នាក់​នៅ​ខាងក្នុង​

Doliprane TVC

​ភ្នំពេញ : អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពល រដ្ឋ​ដែល​នៅក្បែរ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​ ភ្លាមៗ ។​ ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​ស្តុក​អេតចាយ​មួយកន្លែង​ខាងកើត​របង​សាលាបឋមសិក្សា​ជម្ពូ​វ័​ ន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣ ខ្នង និង ជាប់​មនុស្ស ២ នាក់​នៅ​ខាងក្នុង​​អ្នករងរបួស​ឈ្មោះ ឡៅ សុខា ភេទ​ស្រី អាយុ ៧២ ឆ្នាំ មុខរប​ទិញ​លក់​អេតចាយ ។ ទី ២ ឈ្មោះ យ៉ូ ជា​ហ្តិ​ច ភេទ​ស្រី ទី ៣ ឈ្មោះ ស្រី​ណែ​ត អាយុ ៧ ឆ្នាំ ។ តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន ​ផ្សែងហុយ​ចេញពីផ្ទះ​លក់​អេតចាយ​ផ្នែក​ខាងក្រោយ និង ចេញ​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់ ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ។​ ​សមត្ថកិច្ចបានឱ្យដឹង​ថា ជា​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​សន្យាថា​អគ្គិភ័យ​ឆាបឆេះ​ដោយសារតែ​ទុស្សេ​ ខ្សែភ្លើង ហើយ​រយៈពេល​កន្លះ​ម៉ោង​ក្រោយ​អគ្គិភ័យ​ក៏បាន​រលត់ទៅវិញ​ទាំងស្រុង ។​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣ ខ្នង និង ជាប់​មនុស្ស ២ នាក់​នៅ​ខាងក្នុង​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣ ខ្នង និង ជាប់​មនុស្ស ២ នាក់​នៅ​ខាងក្នុង​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្នុង​ប្រតិបត្តិការ​ពន្លត់​គ្រោះ​ អគ្គីភ័យ​នេះ បាន​ប្រើ​រថយន្ត​ពន្លត់​អស់​ចំនួន ១៥ គ្រឿង និង ១៧ ជើង  ក្នុងនោះ​មាន​រថយន្ត​របស់​ការិយាល័យ​បង្ការ និង ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​មួយចំនួន​។​ ​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ក្នុង​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​ធ្វើឱ្យ​ ស្ត្រី​ចំណាស់​ម្នាក់ និង ក្មេងស្រី​តូច​ម្នាក់ទៀត​ជាប់​នៅ​ខាងក្នុង​ផ្ទះ តែ​សំណាងល្អ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចូលទៅ​ជួយសង្គ្រោះ​ ទាន់ពេលវេលា និង ធ្វើឱ្យ​ស្ត្រី​វ័យ​ចំណាស់​រងរបួស​ស្រាល ចំណែក​ក្មេងស្រី​មិនមាន​រងរបួស​នោះទេ ។​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៣ ខ្នង និង ជាប់​មនុស្ស ២ នាក់​នៅ​ខាងក្នុង​​សមត្ថកិច្ច​បានបញ្ជាក់​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នោះ​ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី និង មាន​ផ្ទុក​កម្ទេចកម្ទី​អេតចាយ​ជាច្រើន​ផងដែរ​ទើប​ធ្វើឱ្យ​ងាយស្រួល​ឆាបឆេះ​ បែបនេះ ៕

                                         វិជ្ជា​