តើ​អាច​បង្ការ​ជំងឺមហារីក​ពងស្វាស​បាន​ទេ​?

តើ​អាច​បង្ការ​ជំងឺមហារីក​ពងស្វាស​បាន​ទេ​?

ពងស្វាស​គឺជា​សរីរាង្គ​ភេទ​ប្រុស​មួយ​ប្រភេទ​ដែល​មាន​នាទី​ផលិត​អ័រម៉ូន​ភេទ និង​មេ​ជីវិត​ឈ្មោល​ដើម្បី​បន្ត​ពូជ​។ បើ​យើង​ប្រៀបធៀប​នឹង​ជំងឺមហារីក​ផ្សេងៗ​ទៀត​នោះ ជំងឺមហារីក​ពងស្វាស​កម្រ​នឹង​កើត​មាន​ខ្លាំងណាស់ ប៉ុន្តែ​វា​បែរ​ជា​កើត​ញឹកញាប់​លើ​បុរស​ជនជាតិ​អាម៉េរិក​ពី​អាយុ​ចាប់ពី ១៥ ទៅ ៣៥​ឆ្នាំ​ទៅ​វិញ​។

​ជំងឺមហារីក​ពងស្វាស​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា ទោះបីជា​មហារ​រីក​នេះ​រាលដាល​ហួស​ពងស្វាស​ក៏ដោយ​។ បើ​យោង​ទៅតាម​ប្រភេទ និង​ចំណាត់ថ្នាក់​នៃ​ជំងឺមហារីក​នេះ អ្នក​ប្រហែលជា​ត្រូវ​ទទួលបាន​នូវ​ការព្យាបាល​មួយ​ក្នុងចំណោម​ការព្យាបាល​ច្រើន​មុខ ឬ​ច្រើន​មុខ​ចូលគ្នា​តែម្តង​។

​ការពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​ជា​ទៀងទាត់​ពិតជា​អាច​សម្គាល់​ដឹង​អំពី​ការលូតលាស់​របស់​មហា​រីក​ទាន់ពេល ហើយ​វា​ក៏​អាច​នាំឲ្យ​ការព្យាបាល​ទទួលបាន​ជោគជ័យ​ខ្លាំង​បំផុត​ដែរ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិន​មាន​វិធី​ណា​ដែល​អាច​បង្ការ​ជំងឺមហារីក​ពងស្វាស​បាន​ឡើយ​។ គ្រូពេទ្យ​ខ្លះ​ណែនាំ​ឲ្យ​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួន​ឯ​ដើម្បី​រក​មើល​ការលូតលាស់​មហារីក​នៅ​ដំណាក់កាល​ដំបូង​បំផុត​។ ប៉ុន្តែ​គ្រូពេទ្យ​ទាំ​អ​អស់​មិន​បាន​យល់ស្រប​ពី​រឿង​នេះ​ឡើយ​។ ចូរ​ពិភាក្សា​អំពី​ការ​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​អ្នក​មិន​ច្បាស់​ថា​វា​ត្រឹមត្រូវ​ចំពោះ​អ្នក​ទេ​។​

​បើសិន​ជា​អ្នក​ជ្រើសរើស​ការពិនិត្យ​ពងស្វាស​ដោយ​ខ្លួន​ឯ​នោះ ពេលវេលា​ដ៏​ដើម្បី​ពិនិត្យ​នោះ​គឺ​ក្រោយ​ពី​ងូតទឹក​ក្តៅ​រួច ព្រោះ​កម្តៅ​ចេញពី​ទឹក​អាច​ធ្វើឲ្យ​ពងស្វាស​ធូរ ហើយ​ក៏​កាន់តែ​ស្រួល​ក្នុង​ការពិនិត្យ​ដែរ​។
​ដើម្បី​ពិនិត្យ​បាន អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

•​    ​ឈរ​នៅ​ពីមុខ​កញ្ចក់​៖ ចូរ​រកមើល​ការ​ហើម​លើ​ស្បែក​របស់​ពងស្វាស​
•​    ​ពិនិត្យ​ពងស្វាស​នី​មួយៗ​ដោយ​ដៃ​ទាំងសងខាង​៖ ចូរ​ដាក់​ចង្អុលដៃ និង​ដៃ​កណ្តាល​នៅ​ខាងក្រោម​ពងស្វាស ហើយ​មេដៃ​ដាក់​ពីលើ​វិញ​។
•​    ​ចូរ​លុញ​ពងស្វាស​ដោយ​ប្រើ​មេដៃ និង​ម្រាមដៃ​៖ ចូរ​ចាំ​ថា ពងស្វាស​គឺ​រលោង​, រាង​ដូច​ពងក្រពើ និង​រឹង​។ វា​ក៏​ធម្មតា​ដែរ​បើ​អ្នក​រក​ឃើញ​ថា​ពងស្វាស​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត​។ តាមរយៈ​ការ​ពី​និត្យ​ជា​ទៀងទាត់ អ្នក​អាច​នឹង​ដឹងថា​មាន​អ្វី​ប្រែប្រួល ឬក៏​អត់​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។