ភូមិ​ចម្លែក​! ហាម​ស្ត្រី​ពុំទាន់​មាន​ប្តី​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​

ភូមិ​មួយនា​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ទើបតែ​ចេញ​បទបញ្ជា​រហាម​នារី​ពុំទាន់​មាន​ប្តី ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​ថែមទាំង​ព្យួរ​រង្វាន់​ដល់​អ្នកផ្តល់​ព័ត៌មាន​ពី​នារីៗ ដែល​ហ៊ាន​បំពាន​បំរាម​នេះ ។​

​យុទ្ធនាការ “​លេខ​រូបនីយ៍កម្ម​” របស់​រដ្ឋាភិបាល សំដៅ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​ឌីជីថល​របស់​ប្រទេសជាតិ ហើយ “​ប្រគល់​សិទ្ធិ​ប្រើប្រាស់​បច្ចេកទេស​ឌីជីថល​ដល់​ពលរដ្ឋ​” ហាក់ដូចជា​ពុំ​ត្រូវបាន​អនុវត្ត​នា​ភូមិ Suray នេះ​ទេ ព្រោះ​នារីៗ​នៅ​ទីនោះ កំពុង​ប្រឈម​នឹង​បំរាម​ហាម​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត ។​

​មេភូមិ Suray ប្រកាស​ក្តែ​ងៗ​ថាៈ “​ហេតុអ្វី នារីៗ​ត្រូវ​ប្រើ​ទូរស័ព្ទ​ចល័ត ? បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ពេលវេលា និង​លុយកាក់ ចំពោះ​សហគមន៍​ថ្នាក់កណ្តាល​មួយ​ដូច​ពួកយើង ។ នារីៗ​គប្បី​ប្រើប្រាស់​ពេលវេលា​របស់ខ្លួន​ឲ្យ​បានល្អ សំរាប់​រៀនសូត្រ ឬ ធ្វើ​កិច្ចការ​ផ្សេងទៀត​” ។​

ភូមិ​ចម្លែក​! ហាម​ស្ត្រី​ពុំទាន់​មាន​ប្តី​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នារី​ពុំទាន់​មាន​ស្វាមី​នៅ​ភូមិ Suray ប្រាកដជា​ពុំ​អាច​ថត Selfie ដូចនេះ​ឡើយ​

​ភូមិ Suray ជា​តំបន់​មួយ​ស្ថិតក្នុង​ខេត្ត Mahesna -​មាតុភូមិ​របស់​ប្រធានាធិបតី​ឥណ្ឌា Narendra Modi បានដាក់​ឲ្យ​អនុវត្ត​បទបញ្ជារ​ខាងលើ​ពីថ្ងៃ​ទី​១២ កុម្ភៈ ថ្មីៗ​នេះ ។​

​តាម​នោះ នារីៗ​ពុំទាន់​មាន​ប្តី នឹងត្រូវ​ពិន័យ​ប្រាក់ ២១០០ រូពី (314 USD) ប្រសិន​មើលឃើញ​កាន់​ទូរស័ព្ទ​ចល័ត ។ ក្នុងករណី​សាច់ញាតិ​មាន​តម្រូវ​ការចាំបាច់​ជួប​ផ្ទាល់​នារី​នោះ រដ្ឋអំណាច​ចាត់ទុក​ការខ្ចី​ទូរស័ព្ទ​ចល័ត​ពី​ឪពុកម្តាយ មក​និយាយ​ជា​រឿង​លើកលែង ។​

​ចំពោះ​អ្នក​ផ្តល់ព័ត៌មាន​ពី​ការ​ល្មើស នឹង​ទទួលបាន​ប្រាក់រង្វាន់ ២០០ រូពី (2,914 USD) ។ ចម្លែក​ដែរ ដែល​មេភូមិ Vankar បាន​ឆ្លើយ​ប្រាប់​កាសែត Hindustan Times ថា ពលរដ្ឋ​ទាំង ២៥០០ នាក់ ក្នុងភូមិ សុទ្ធសឹង “​សាទរ​” យល់ព្រម​ជា​ឯក​ឆ័​ន្ទ ។​

​គួរ​កត់សំគាល់ថា បទបញ្ជារ​ខាងលើ​មាន​ប្រសិទ្ធភាព​អនុវត្ត បន្ទាប់ពី​យុទ្ធនាការ​ប្រឆាំងនឹង​ការ “​ប្រមឹក​” ត្រូវបាន​អនុវត្ត​ចំពោះ​ប្រុសៗ ។​

Raikarnji Thakor ជា​មេដឹកនាំ​សហគមន៍​ប៉ែក​ខាងជើង​រដ្ឋ Gujarat ពោលថាៈ “​បុរស​ផឹកស្រា ហើយ​នារីៗ​ប្រើ​ទូរស័ព្ទដៃ បង្ក​ភាពច្របូកច្របល់​ច្រើន ។ នារី​ក្មេងៗ​ងាយ​ចាញ់បោក ធ្វើ​ឲ្យ​គ្រួសារ​បែកបាក់​…”​។ នេះ​ជា​បំរាម​កើត​តាម​គំនិត​របស់​ប្រជាជន​ក្នុងភូមិ ៕ ដោយ​៖ កណិការ​

ប្រភពៈ CEN