ជំនួប ណាហ្គាវើល និង​ទ័ព ​នរណា​បាន​៣​ពិន្ទុ​បន្ថែម?

​នៅ​ល្ងាច​ម៉ោង​៣: ៣០​នាទី​នេះ ​ក្រុម​ខ្លាំង​ណាហ្គាវើល ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួង​ការពារ​ជាតិ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2016 ​សប្ដាហ៍​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ ជាតិ​។

 

ជំនួប ណាហ្គាវើល និង​ទ័ព ​នរណា​បាន​៣​ពិន្ទុ​បន្ថែម?ជំនួប ណាហ្គាវើល និង​ទ័ព ​នរណា​បាន​៣​ពិន្ទុ​បន្ថែម?

 

បើ​មើល​ជើង​កីឡាករ​ក្រុម​ទាំង​ពីរ ​ម្ចាស់​ផ្ទះ​ណាហ្គាវើល​ត្រូវ​អវត្តមាន​កីឡាករ​២​នាក់​គឺ ​ខ្សែ​ការពារ ស៊ុន សុវណ្ណរិទ្ធី ​និង​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង Park Yongjun ​ដោយសារ​របួស។ ចំណែក​ឯ​ក្រុម​ភ្ញៀវ​ក្រសួង​ការពារ​ជាតិ​វិញ ​មិន​មាន​អវត្តមាន​ក្រុម​ណា​នោះ​ទេ ដោយ​អាច​ចូល​លេង​បាន​ពេញ​ជើង​តែ​ម្ដង។

 

ត្រលប់​ទៅ​មើល​ប្រវត្តិ​ជួប​គ្នា​វិញ ​បើ​រាប់​ត្រួស​ៗ​ ១៤​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​គឺ​ណាហ្គាវើល​ឈ្នះ​៨​ដង ​ស្មើ​៤​ដង ​និង​ក្រសួង​ការពារ​ជាតិ​ឈ្នះ​បាន​តែ​២​ដង​ទេ។ ចំពោះ​រដូវ​កាល​មុន​វិញ ​ជើង​ទី​មួយ​ក្រុម​របស់​លោក​មាស ចាន់ណា ​ឈ្នះ​ដោយ​លទ្ធផល​ ២-១ ​ខណៈ​ដែល​ជើង​ទី​២ ឈ្នះ​ទៀត​ដោយ​លទ្ធផល ២-០ ។

 

ខាង​ក្រោម​នេះ​ជា​សម្ដី​ផ្ទាល់ ក៏​ដូចជា​មតិ​ខ្លះ​របស់​គ្រូ​បង្វឹក មាស ចាន់ណា របស់​ណាហ្គាវើល ​និង​លោក ទេព ឡុងរចនា ​របស់​ក្រសួង​ការពារ​ជាតិ​៖

 

 


អត្ថបទ៖ មុន្នី រម្យ