កម្លាំង អ.ហ កំពង់ឆ្នាំង ចាប់រថយន្តក្រុង ក្រុមហ៊ុនហ្គោល បង្កប់ដឹកសត្វព្រៃ (មានវិដេអូ)

កំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ លេខ៥០០ សហការ អ.ហ.ស្រុកកំពង់ ត្រឡាច បានស្ទាក់ចាប់ រថយន្តក្រុង ពីរគ្រឿងបង្កប់ដឹកសត្វព្រៃ មានសត្វអណ្តើកនិងពស់ថ្លាន់ កាល ពីវេលាម៉ោង ៦ និង ២០នាទី ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចភូមិដើមពពេល ឃុំ ថ្មឥដ្ឋ ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។

លោក លឹម ហាក់ នាយការិយាល័យ ទទួលបន្ទុក ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានឲ្យដឹង ថា ការបង្រ្កាប រថយន្តក្រុង បង្កប់ដឹកសត្វពស់ថ្លាន់និងអណ្តើក គឺធ្វើឡើង ក្រោមការបញ្ជានិង ចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា  សត្វព្រៃទាំងនោះ រួមមាន អណ្តើក ៥៧ ក្បាល ស្មើ ៤៣ Kg  -ពស់ថ្លាន់ ៤ ក្បាល និងឃាត់ខ្លួន អ្នកបើកបរ ២ នាក់។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីឆែកឆេបន្ត និង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ត ៕

កម្លាំង អ.ហ កំពង់ឆ្នាំង ចាប់រថយន្តក្រុង ក្រុមហ៊ុនហ្គោល បង្កប់ដឹកសត្វព្រៃ (មានវិដេអូ)

កម្លាំង អ.ហ កំពង់ឆ្នាំង ចាប់រថយន្តក្រុង ក្រុមហ៊ុនហ្គោល បង្កប់ដឹកសត្វព្រៃ (មានវិដេអូ)