សប្បុរសជន និងអាជ្ញាធរ ខណ្ឌសែនសុខ ផ្តល់សម្ភារសិក្សា គ្រឿងបរិភោគ និងឧបភោគ ជូនកុមារកំព្រា មណ្ឌលសំរោង

ភ្នំពេញ៖ ដោយទឹកចិត្តសប្បុរសធម៌ ចំពោះកុមារកំព្រា បងប្អូនសប្បុរសជននៅសហគមន៍សែនសុខ ក្នុងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានមូលជាមតិ នាំគ្នាយកសម្ភារ គ្រឿងឧបភោគ បរិភោគ ជាពិសេសសម្ភារសិក្សា មកប្រគល់ជូនកុមារកំព្រា ប្រមាណ ៥៦នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌល កុមារកំព្រាសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីប្រគល់សម្ភារសិក្សា និងគ្រឿងបរិភោគ ឧបភោគដល់កុមារកំព្រានេះ មានការចូលរួមជាអធិបតីរបស់ លោកចៅសង្កាត់ឈ្មោះ សួង ម៉ុក ប្រធានក្រុមប្រឹក្សាសង្កាត់ឃ្មួញ និងលោកម៉ក់ ហុង អធិការនគរបាលខណ្ឌ សែនសុខ ព្រមទាំងមានការជ្រោមជ្រែងហែហម អំពាវនាវរកសប្បុរសធម៌ ពីលោក ញាន នន ប្រធានប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ឃ្មួញ និងសប្បុរសជនចំនួនជាង ១០នាក់ទៀត ទី១ លោក ងួន ហេ, ទី២ លោក នួន សុភារិទ្ធ, ទី៣ លោក ឈូក ប៊ុនី្ធ, ទី៤ លោក ព្រំ ប៊ុនសុង, ទី៥ លោក រី សុខជា, ទី៦ លោក អ៊ុយ សុលីណា, ទី៧ លោក ឈុន គង់, ទី៨ លោក អ៊ុយ សុលីដា, ទី៩ លោក អ៊ុយ ផឹង, ទី១០ លោក សម្បតិ្ត អូននី និងទី១១ លោក ញឹម អឿន ។ ក្នុងនោះសម្ភារដែលត្រូវប្រគល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម, ត្រីខកំប៉ុង ៤០កំប៉ុង, មី ៤កេសស្មើ ២០០កញ្ចប់, ទឹកស៊ីអ៊ីវ ៤៨ដប, ទឹកបរិសុទ្ធ ១០យួរ, សៀវភៅ ៨០ក្បាល, ប៊ិច ៨០ដើម, ខ្មៅដៃ ៨០ដើម, បន្ទាត់ ៨០ដើម។

សូមជម្រាបថា ប្រធានមណ្ឌលកុមារកំព្រាសំរោងមានឈ្មោះ សម សុខវិរៈ ក្នុងនោះលោកបានឲ្យដឹងថា មណ្ឌលកុមារកំព្រានេះ ចាប់ផ្តើមបង្កើតឡើង ក្នុងឆ្នាំ២០០២ កាលណោះមានកុមារកំព្រាចំនួន ២០០នាក់ ប៉ុន្តែរហូតមកដល់ពេលនះ កុមារកំព្រានៅសល់ចំនួន ៥៦នាក់ ដោយសារកុមារកំព្រាខ្លះ គាត់ធំលូតលាស់ ចេញទៅប្រកបការងារចិញ្ចឹមជីវិតខ្លួនឯង៕