កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ថ្មីៗ​នេះ​ឈ្មួញ​និង​អាជីវករ​ដែល​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ត្អួ​ញ​ត្អែ​រ​យ៉ាងខ្លាំង​ពី​រឿង​កុងត្រូលជជុះ​៣​កន្លែង​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ពួកគាត់​នាំចូល​ទំនិញ​តាម​ច្រក​ជាំ​ស្រងាំ គឺ​បាន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​សមត្ថកិច្ច​គយ​នៅ​ច្រក​នេះ ហើយ​បែរជា​ត្រូវ​ប្រឈម​នឹង​កុងត្រូលជជុះ​៣​កន្លែង​ទៀត​ចាំ​ជំរិត​យកលុយ​ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​មិន​ចំណេញ​ឡើយ​។ រឿងរ៉ាវ​នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានដឹង​យ៉ាងច្បាស់​ក៏ប៉ុន្តែ​មិនទាន់មាន​វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​។

​កុងត្រូលជជុះ​ទាំង​៣​កន្លែង​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​នោះ គឺ​ទី​១-​ជា​កុងត្រូលជជុះ​របស់​គយ​ចល័ត ទី​២-​គឺជា​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តឧត្ដរមានជ័យ និង​ទី​៣-​ជា​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ក្នុងនោះ​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កំពុង​ធ្វើ​ឲ្យ​ឈ្មួញ និង​អាជីវករ ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​គេ​ជំរិត​យកលុយ​ពី​ពួកគាត់​យ៉ាង​គឃ្លើន​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មិនគួរ​មើលរំលង​តទៅទៀត​ទេ ហើយ​ត្រូវ​លុបបំបាត់​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទាំងពីរ​កន្លែង​នៅ​ស្រុក​អន្លង់វែង​ជាបន្ទាន់​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅ​ខេត្តបន្ទាយមានជ័យ មិនដែល​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​ម្តងណា​ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​បង្កើត​កុងត្រូលជជុះ​ចាំ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ដោយ​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ចំណុច​នេះហើយ​ដែល​ឈ្មួញ​និង​អាជីវករ នាំ​ទំនិញ​ស្របច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ អំពាវនាវ​ឲ្យ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ពិនិត្យ​សកម្មភាព​កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ផង ព្រោះ​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

311លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច WAT-25024