ឃាតកម្ម នៅ​ស្រុក​ស្នួល ប្រពន្ធ​ស្លាប់ ប្តី​រងរបួស

ក្រចេះ: មាន​ករណី​ឃាតកម្ម​នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្តី​រងរបួស​ជាទម្ងន់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១១ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល  ។

​ប្រភពពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ ម៉ុ​នស្រី​ញឹ​ប ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅកន្លែងកើតហេតុ (​ត្រូវជា​កូនក្រមុំ​) ។ ទី​២​ឈ្មោះ ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយគ្នា បាន​រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីពេទ្យ​បង្អែក​ស្រុក​ស្នួល (​ត្រូវជា​កូន​ក​ម្លោះ​) ។​

​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ ជា​ថ្ងៃ​ចូល​រោង​រៀប​អាពាហ៍ពិពាហ៍ លុះល្ងាច​ឡើង​កម្មវិធី​ចូល​រោង​ចប់សព្វគ្រប់ ពីរ​នាក់ កូនក្រមុំ និង​កូន​ក​ម្លោះ បាន​បណ្តើគ្នា​ទៅ​ងូតទឹក​នៅឯ​អណ្តូង​នៅ​វាលស្រែ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​តែម្តង ។​

 លោក​វរសេនីយ៍ទោ ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល បានបញ្ជាក់​ឲ្យ​ដឹងថាពេលនេះ​កម្លាំង​ជំនាញ បាន​កំពុង​ស៊ើប និង​ស្រាវ​​ជ្រាវ ពីមុខ​សញ្ញា​ជនដៃដល់ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស តាមច្បាប់​៕​R

ឃាតកម្ម នៅ​ស្រុក​ស្នួល ប្រពន្ធ​ស្លាប់ ប្តី​រងរបួស