​រថយន្ត​២​គ្រឿង បើក​ប្រដេញ​គ្នា បុក​ម៉ូតូ​អ្នកលក់​បុកល្ហុង បណ្តាល​ឲ្យ​ស្លាប់​

ភ្នំពេញ​: បុរស​ជា​អ្នកលក់ បុកល្ហុង​ម្នាក់ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អ​ណោ​ច​អធម៌ ក្នុង​គ្រោះថ្នាក់​បង្កឡើង​ដោយ រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​បើក​ប្រដេញ​គ្នា បុក​ម៉ូតូ​ជនរងគ្រោះ ពេញទំហឹង បើ​ង​ជិត​៥០​ម៉ែត្រ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជិត ១១ យប់ ថ្ងៃទី​២៦ ខែ​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥៩៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ក្រោយពី​បាន​បើក​បង្ក ឲ្យ​មាន​អ្នកស្លាប់​រួច អ្នកបើកបរ​រថយន្ត បាន​ចុះ​គេចខ្លួនបាត់​។ ភ្លាមនោះ កម្លាំង​សមត្ថកិច្ច បានមក​ដល់ ហើយ​ធ្វើ​​ការវាស់វែង ។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​៕V

​រថយន្ត​២​គ្រឿង បើក​ប្រដេញ​គ្នា បុក​ម៉ូតូ​អ្នកលក់​បុកល្ហុង បណ្តាល​ឲ្យ​ស្លាប់​

​រថយន្ត​២​គ្រឿង បើក​ប្រដេញ​គ្នា បុក​ម៉ូតូ​អ្នកលក់​បុកល្ហុង បណ្តាល​ឲ្យ​ស្លាប់​