នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ត្រឡប់​មកដល់​មុខផ្ទះ ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ: នារី​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​មកដល់​មុខផ្ទះ ក៏ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់វាយ​ប្លន់​យក​ម៉ូតូ​បាត់ ។ ហេតុការណ៍​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ទៀបភ្លឺ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​លេខ​៧ ផ្លូវ​លេខ​២៦៥ សង្កាត់ទឹកល្អក់​៣ ខណ្ឌទួលគោក ។​

​នារី​រងគ្រោះ​ឈ្មោះ​ចាន់ ស្រី​ពៅ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ​នគរ​សំរិទ្ធ ស្នាក់នៅផ្ទះកើតហេតុ​ខាងលើ ។ បើតាម​សំដី​នារី​រងគ្រោះ​​បាន​និយាយថា មុនពេលកើតហេតុ រូបគាត់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ ម៉ាក ហុងដា​Scoopy ពណ៌​បៃតង ពាក់ស្លាក​លេខ​ភ្នំពេញ 1CA-4994  ត្រឡប់មក ជិត​ដល់​មុខផ្ទះ របស់ខ្លួន ដោយ​រង់ចាំបងស្រី​បើកទ្វា​ផ្ទះ​ឲ្យ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​មិនដឹង​ចេញពី​ណា ក៏ដើរមក​ជិត​គាត់ (​ជនរងគ្រោះ​) ហើយ​ជនសង្ស័យ​យក​ដំបង​គំរាម​ឲ្យ​នាង​ប្រគល់​ម៉ូតូដោយ​ឃើញ​ស្ថានភាព​បែបនេះ​ភ័យ ក៏​ព្រម​ប្រគល់​ម៉ូតូ​របស់គាត់​ឲ្យ​ទៅ​ក្រុមចោរនោះ​ជិះ​ចេញទៅ​បាត់ ។​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បានត្រឹមតែ​មក​ទទួលជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​តែប៉ុណ្ណោះ ៕​R