ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់​ព័​ន្ឋ​នឹង​ករណី ឆបោក​

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​បឹងទំពុន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ម៉ោង១២​និង​២០​នាទី ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ពាក់​ព័​ន្ឋ​នឹង​ករណី ឆបោកដោយ​សុំ ជិះ​ម៉ូតូ​ជិះ​សាក កម្លាំង​ម៉ាស៊ីន មុននឹង​ទិញ​ម៉ូតូ​នៅ​ចំណុចផ្ទះសំណាក់កេ​សី​វរលក្ខណ៍ ផ្លូវ​លេខ​៣៧១ ក្រុមទី​៤ ភូមិ ត្នោតជ្រុំ  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ។​

​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ កែវសុវណ្ណារិទ្ធ ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំភូមិ ព្រៃ​ព្រំ ឃុំ ព្រៃ​ព្រំ ស្រុក ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។ ចំណែក​ជនរងគ្រោះឈ្មោះ ព្រំ សា​វី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ លក់​ម៉ូតូ ស្នាក់​នៅផ្ទះលេខ ២២ ផ្លូវ​១០១ ភូមិ ៥ សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

​សម្ភារៈ​បាត់បង់​៖ ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ស្គូ​ប​ពី ពណ៌​ស ស៊េរី​២០១៤ លេខ​តួ​+ម៉ាស៊ីន 5283468 ពាក់​ស្លាក​លេខ ភ្នំពេញ 1CP 6219​។ តាម​ការរៀបរាប់ របស់​ឈ្មោះព្រំ សា​វី ដែលជា​ជនរងគ្រោះ​នោះ បាន​និយាយថា​កាលពី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលា​ម៉ោង​១២ និង​២០​នាទី គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា ស្គូ​ប​ពីពណ៌​ស ស៊េរី ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP 6219  មកលេង​នៅផ្ទះ​សំណាក់កេ​សី​វរលក្ខណ៍ ផ្លូវ​លេខ​៣៧១ ភូមិ ត្នោតជ្រុំ  សង្កាត់ បឹងទំពុន (ចំណុចកើតហេតុ​) ពេលនោះ​ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណារិទ្ធ ដែល​ស្នាក់នៅ​ក្នុងផ្ទះសំណាក់ បាន​ប្រើល្បិច​សួររក​ទិញ ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​សុំ​ជិះ​សាកកម្លាំង​ម៉ាស៊ីន ពេលនោះ​ជនរងគ្រោះ យល់ព្រម​ឲ្យ​ជិះ​សាក ស្រាប់តែ​ជនសង្ស័យបាន​យក​ម៉ូតូ​ជន​រង គ្រោះ​ជិះ​គេចខ្លួនបាត់​តែម្តង​។​

​លុះ​មកដល់​វេលា ម៉ោង​៩​និង​០០​នាទី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនរងគ្រោះ និងក្រុមគ្រួសារ​បាន ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណារិទ្ធ កំពុង​អង្គុយផឹកស៊ី​នៅក្នុង​ហាង ហ្គោល​ឌិន​ស៊ី​ធី ម្តុំ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ក្នុង​ខណ្ឌចំការមន ក៏ឃាត់ខ្លួន​ជនសង្ស័យ យកមក​ប្រគល់​ឲ្យ នគរបាល​ប៉ុស្តិ៍ បឹងទំពុន ធ្វើការ សាកសួរចាត់ការ តាមច្បាប់​តែម្តង  ៕​R

ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់​ព័​ន្ឋ​នឹង​ករណី ឆបោក​