ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ទទួលផល​ចោរកម្ម​

សៀមរាប: នគរបាល ព្រហ្មទណ្ឌ កំរិត​ស្រាល ខេត្តសៀមរាប កាលពី​ម៉ោងជាង​១​រសៀល ថ្ងៃទី​២៦ខែ​ក​ម្ភះ ឆ្នាំ​២០១៦​បាន​ឃាត់ខ្លួន បុរស​ម្នាក់​ដែល សមត្ថកិច្ច​បាន អះអាងថា​ជាមេក្លោង ទទួលផល​ចោរកម្ម​ម្នាក់ នៅ​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទិញ​ផល​ចោរកម្ម​នេះ មានឈ្មោះ​លាង លាភហៅ រ៉ា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​។​

​ប្រភព​ដដែល​បាន​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង ក្រោយពី​ជនសង្ស័យ​នេះទទួលផល​ចោរកម្ម (​ទិញ​ម៉ូតូ​កាប់សាច់​) ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ហើយ​បាន​រត់គេច ខ្លួន​កាលពី​ថ្ងៃទី​២៥ជនសង្ស័យ​ខាងលើ បាន​សារភាពថា រូបគេ​ធ្លាប់​ទិញ ដូចជា​ម៉ាស៊ីន ម៉ាស៊ីន​ម៉ូតូម៉ាញ៉េ​តូ បូម​មុខ ដៃចង្កូត និង​ធុងសាំង​ម៉ូតូ ហើយ​នៅ​ក្នុងការ ទិញ​គ្រឿង​ម៉ូតូ​១​ដែលគេ​បំបែក​លក់​នោះ គឺ​ទិញ​ក្នុង តម្លៃ​១៩០​ដុល្លារ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅសាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​៕R​

ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ទទួលផល​ចោរកម្ម​