តិចអត់ដឹង ចេកទុំជោរ សំបកខ្មៅអុជ មានអត្ថប្រយោជន៍ ដល់ការរារាំង ជំងឺមហារីក

សុខភាព៖  សំបកលេចឡើង ស្នាមអុជខ្មៅតូចៗ នៅលើសំបកចេក ដែល វានឹងបង្កើតទៅ សារធាតុពិសេសម្យ៉ាង ហៅថា ថ្នាំ TNFដោយអាច ប្រយុទ្ធប្រឆាំងនឹង កោសិកាមហារីក នេះបើយោងតាម Womenhealth ចុះផ្សាយ។

នេះជាពេលវេលា ដ៏ល្អប្រសើរបំផុត ក្នុងការបរិភោគវា ពីព្រោះដំណាក់កាលនេះ វាអាចការពារប្រយុទ្ធ ប្រឆាំងពីជម្ងឺ ជាច្រើន និងការកកើត កោសិកាជម្ងឺមហារីក ដំណាក់កាលដំបូង និង ជួយឲ្យមានភាពប្រសើរ ឡើងនូវប្រព័ន្ធភាពស៊ាំ និងមានគុណសម្បត្តិ ទទួលបានជោគជ័យ ក្នុងការ ប្រយុទ្ធប្រឆាំងពី ជម្ងឺមហារីក។

ក្រុមអ្នកវិទ្យាសាស្ត្រ ជប៉ុន ធ្វើការអនុវត្តន៏លើការ ពិសោធន៍ បានបង្ហាញថា ផ្លែចេកជួយបង្កើន ចំនួនកោសិកា ឈាមស បង្កើនប្រព័ន្ធការពារ ឈាម រាងកាយ និងជាពិសេស ការបង្កើតសារធាតុ ប្រឆាំងនឹង ជម្ងឺមហារីក។ ក្នុងគោលបំណង ដើម្បីបង្កើនភាពស៊ាំ ក្នុងឈាមរបស់អ្នក  អ្នកគួរតែ បរិភោគផ្លែចេក ឲ្យបានមួយ ឬពីរផ្លែ ជារៀងរាល់ថ្ងៃ។ ចំពោះផ្លែចេកទុំ សម្បកពណ៌លឿង មានស្នាមអុចខ្មៅៗ គឺមានប្រសិទ្ធភាព ច្រើនជាង ផ្លែចេកទុំ សម្បកពណ៌បៃតង ហើយបញ្ឈប់ដំណើរការ ករកើតថ្មី នៃកោសិកាមហារីក៕

តិចអត់ដឹង ចេកទុំជោរ សំបកខ្មៅអុជ មានអត្ថប្រយោជន៍ ដល់ការរារាំង ជំងឺមហារីក