ទម្លាប់អាក្រក់ ដែលអ្នកមិនគួរ ធ្វើនៅពេលព្រឹកព្រលឹម

សុខភាព៖ រឿងដែលល្អសម្រាប់ សុខភាពបំផុត គឺភ្ញាក់ពីគេងត្រូវផឹកទឹក ឲ្យបានមួយកែវសិន រួចចាំអ្នក អានសៀវភៅ ធ្វើលំហាត់ប្រាណ  ទើបធ្វើ ឲ្យសុខភាពអ្នកល្អប្រសើរ។

អ្នកជំនាញសុខភាព និងសម្រស់ បានបញ្ជាក់ថាផ្ទុយពី ចំណុចល្អខាងលើ គឺមានចំណុចអាក្រក់ មួយដែលអ្នកមិនគួរ ធ្វើជាដាច់ខាត ដែលជា ទម្លាប់មួយ ធ្វើឲ្យប៉ះពាល់ ដល់សុខភាព និងជីវិតអ្នកយ៉ាងធ្ងន់ធ្ងរ ដូចជា ការជក់បារី សេពគ្រឿងស្រវឹង ឈ្លោះគ្នា អាហារហឹរ និង ផឹកកាហ្វេ ។ការជក់បារី៖ ពេលភ្ញាក់ពីគេងភ្លាម ធ្វើឲ្យមានហានិភ័យមហារីក។

សេពគ្រឿងស្រវឹង៖ ធ្វើឲ្យប៉ះពាល់ដល់ សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យ ប៉ះពាល់ដល់ក្រពះ ។

ឈ្លោះគ្នា៖ ជារឿងមិនល្អនោះទេ ហើយក៏គ្មានសុភមង្គល និងធ្វើឲ្យអ្នកគិតច្រើន ឆាប់ចាស់  និងធ្វើឲ្យមានបញ្ហា ផ្លូវចិត្តពេញមួយថ្ងៃ។អាហារហិរ៖ ការបរិភោគអាហារហិរ នៅពេលព្រឹកអាចធ្វើឆាប់ខូចក្រពះ។

ផឹកកាហ្វេ៖ ទម្លាប់អាក្រក់នេះ អាចបង្កើនកម្រិត cortisol ក្នុងរាងកាយ ដែលធ្វើឲ្យអ្នកងាយ នឹងមានភាពតានតឹង៕

ទម្លាប់អាក្រក់ ដែលអ្នកមិនគួរ ធ្វើនៅពេលព្រឹកព្រលឹម