កុំ​ទិញ​អោយ​សោះ បើ​ឃើញ​សាប៊ូ​កក់​សក់​ណា​មាន​លាយ​គ្រឿង​ផ្សំ​ទាំង​ប្រាំ​នេះ​ចូល បើ​មិន​ចង់​កើត​ជម្ងឺ​មហារីក!

មិនមែន ស៊ាបូកក់សក់ ទាំងអស់ គឺសុទ្ធតែល្អ នោះទេ ក៏មានខ្លះ ផ្តល់ផល ប៉ះពាល់ ដល់ស្បែក និងផ្នែក ផ្សេងៗ របស់អ្នក ផងដែរ ហើយបើ បន្តប្រើ ទៀតនោះ វាក៏អាចនឹង បង្កអោយមាន ជម្ងឺមហារីក ថែមទៀតដែរ។ ហើយនេះ ក៏ដោយសារតែ វាត្រូវបាន ផ្សំឡើង ពីធាតុផ្សំ ដែលត្រូវបាន ចាត់ទុកជា សារធាតុ គីមី ដែលបាន ហាមប្រាម។ ចង់ដឹងថា ធាតុផ្សំនោះ មានឈ្មោះ អីខ្លះទៅ សូមអាន​នូវ ខាងក្រោមនេះ!

កុំ​ទិញ​អោយ​សោះ បើ​ឃើញ​សាប៊ូ​កក់​សក់​ណា​មាន​លាយ​គ្រឿង​ផ្សំ​ទាំង​ប្រាំ​នេះ​ចូល បើ​មិន​ចង់​កើត​ជម្ងឺ​មហារីក!

  1. PROPLYLENE GLYCOL

វាគឺជាប្រភេទ សារធាតុគីមី ដែលធ្វើអោយសើម ឬហៅម្យ៉ាង ទៀតថា ភ្នាក់ងារ ជួយអោយ ស្បែកមានសំណើម។ វាត្រូវ បានគេ យកមក ប្រើប្រាស់ ដើម្បីផលិត ជាផលិតផល ថែរក្សាសម្ឋស្ស។ ក៏ប៉ុន្តែ បើយោងតាម បញ្ជីធាតុ បរិស្ថាន នៅក្នុងប្រទេស កាណាដា បានចាត់ថ្នាក់ សារធាតុ ខាងលើនេះ ជាសារធាតុពុល ដែលអាច ធ្វើអោយ ប៉ះពាល់ដល់ ភ្នែក ស្បែក និងសួត នៅពេលដែល ប្រើប្រាស់វា។

  1. SODIUM LAURETH SULFATE

Sodium Laureth ឬហៅមួយ ទៀតថា Sodium Lauryl Sulfate គឺជាគ្រឿង ផ្សំម្យ៉ាង ដែលប្រើប្រាស់ នៅ ក្នុងស៊ាបូ ដែលមាន ដូចជា ស៊ាបូកក់សក់ សាប៊ូបោក សម្លៀកបំពាក់ និងសាប៊ូ ដុសខ្លួន។ យ៉ាងណាមិញ បើតាម ការសិក្សា ស្រាវជ្រាវ Sodium Laureth Sulfate អាចធ្វើ អោយមាន ការរលាក ស្បែក និងប៉ះពាល់ ដល់ភ្នែក, ពុលដល់ សរីរាង្គ និងអាចឈាន ទៅរកការ ផ្លាស់ប្តូរ DNA ផងដែរ។

  1. DIETHANOLAMINE OR DEA

DEA គឺជាសារធាតុគីមីម្យ៉ាង ដែលជួយ ធ្វើអោយ កម្រិត pH មានភាព ត្រឹមត្រូវ ក៏ប៉ុន្តែនៅក្នុង ប្រទេសកាណាដា វិញ គឺវា មិនមែន ជាសារធាតុ ដែលមាន សុវត្ថិភាព នោះទេ ហើយវា ត្រូវបាន ប្រទេសនេះ ហាមប្រាម ផងដែរ ក្នុងការ លាយបញ្ចូល ទៅក្នុង គ្រឿងសម្អាង។ វាអាច បណ្តាលអោយ មានផលប៉ះពាល់ ធ្ងន់ធ្ងរ ដល់ភ្នែក សួត និងស្បែក​ របស់អ្នក ព្រមទាំង ធ្វើអោយមាន ជាតិពុល នៅក្នុង សរីរាង្គទៀតផង។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. METHYLISOTHIAZOLINONE

នេះក៏ជាសារធាតុគីមីដែរ ហើយវាត្រូវបាន គេយកមក លាយបញ្ចូល នៅក្នុង ផលិតផល មួយចំនួន ដូចជា សាប៊ូកក់សក់ សាប៊ូដុសខ្លួន និងផលិតផល ថែរក្សាសម្ឋស្ស ផ្សេងៗទៀត។ យ៉ាងណាមិញ មានការសិក្សា មួយចំនួន បានបង្ហាញ អោយដឹងថា Methylisothiazolinone អាចធ្វើអោយ មានផលប៉ះពាល់ ដល់ស្បែក កម្រិតធ្ងន់ធ្ងរ ឬអាឡែរហ្ស៊ី ជាដើម។ មិនតែប៉ុណ្ណោះ មានការសិក្សា មួយចំនួនទៀត បានបង្ហាញអោយ ដឹងថា សារធាតុគីមី ខាងលើនេះ អាចបំពុលដល់ ប្រព័ន្ធប្រសាទរបស់ មនុស្សយើង ផងដែរ ហើយនៅ ប៉ែកខាង អ៊ឺរ៉ុបវិញនោះ សារធាតុ មួយនេះ ត្រូវបានគេ ហាមប្រាម មិនអោយ ប្រើប្រាស់ឡើយ។

  1. PARABENS

Parabens ក៏ជាសារធាតុគីមីដែរ តែមិនសូវ ជាធ្ងន់ធ្ងរ ដូចខាង លើឡើយ ប្រសិនបើ យើងប្រើប្រាស់ ត្រឹមត្រូវ ទៅតាម បរិមាណដែល បាន​កំណត់។ ជាមួយគ្នា នេះដែរ អង្គការ FDA ក៏បាន បញ្ជាក់ដែរថា អ្នកអាច ប្រើប្រាស់ ផលិតផលផ្សេងៗ ដែលមាន លាយបញ្ចូល សារធាតុ នេះបាន លុះត្រាតែ មានកម្រិត 25% ក៏ប៉ុន្តែបើ លើសពីនេះ វាអាចនឹង បណ្តាលអោយ ប្រព័ន្ធនៃ ក្រពេញបញ្ចេញ របស់អ្នក មានការ ខូចខាត មិនតែប៉ុណ្ណោះ វាក៏អាចនឹង ឈានទៅរក ជម្ងឺមហារីក សុដន់ (សម្រាប់ស្រ្តី) និងកាត់បន្ថយ ទឹកកាម (សម្រាប់បុរស) ថែមទៀតផង។

កុំ​ទិញ​អោយ​សោះ បើ​ឃើញ​សាប៊ូ​កក់​សក់​ណា​មាន​លាយ​គ្រឿង​ផ្សំ​ទាំង​ប្រាំ​នេះ​ចូល បើ​មិន​ចង់​កើត​ជម្ងឺ​មហារីក!

ដូចនេះ ក្រោយពីបានអាន អត្ថបទមួយ នេះហើយ យើងសង្ឃឹមថា អ្នកទាំង អស់គ្នា អាចពិចារណា បាន។ ហើយចំពោះ ការលើក ឡើងនេះដែរ គ្រាន់តែការ ដាស់តឿនមួយ តែប៉ុណ្ណោះ ប្រសិនបើអ្នក មិនចង់ ប៉ះពាល់ ជាមួយនឹង សារធាតុគីមី ដែលមាន លាយបញ្ចូល ទៅក្នុង សាប៊ូកក់សក់ ហើយមិនមែន សម្រាប់ តែសាប៊ូ កក់សក់ តែមួយ មុខឡើយ វាក៏មាន នៅក្នុង គ្រឿងសម្អាង ផ្សេងៗ ដូចដែល បាន រៀបរាប់ ពីខាងលើ ផងដែរ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

កុំ​ទិញ​អោយ​សោះ បើ​ឃើញ​សាប៊ូ​កក់​សក់​ណា​មាន​លាយ​គ្រឿង​ផ្សំ​ទាំង​ប្រាំ​នេះ​ចូល បើ​មិន​ចង់​កើត​ជម្ងឺ​មហារីក!

  • ដោយ: Mai
  • 11:26 AM, 27 February
  • ប្រភព: Health Tips Portal
  • Tag: សុខភាព