គណបក្សអំណាចខ្មែរ នឹងធ្វើសមាជ ជាលើកដំបូង នាថ្ងៃទី១៨មីនា

ភ្នំពេញៈ តាមសេចក្តី ប្រកាសព័ត៌មាន របស់គណបក្សអំណាចខ្មែរ គ្រប់គ្រងដោយ លោក សួន សេរីរដ្ឋា ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលទទួលបាន ប្រកាសថា បក្សនេះនឹងរៀបចំសមាជគណបក្ស លើកដំបូងនៅ ថ្ងៃទី១៨ ខែមីនាខាងមុខនេះ។ ប៉ុន្តែគណបក្សនេះ មិនទាន់បញ្ជាក់ពីទីកន្លែងអោយបានច្បាស់លាស់នៅឡើយទេ គ្រាន់តែបញ្ជាក់ថា នឹងមានអ្នកចួល ជាង៥០០០នាក់។

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ ថលេខាលើកលែងទោសកាលពីខែកក្កដា ឆ្នាំ២០១៥ ដើម្បីបើកច្រកឲ្យលោក អាចចូលប្រឡូក នយោបាយនៅកម្ពុជាវិញ បន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ៧ឆ្នាំ កាលពី ខែមករា ឆ្នាំ២០១៥ ពីបទរួមគំនិតក្បត់ជាតិ និងរារាំងអ្នកបោះឆ្នោត។

បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥  ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ដោយបានសម្រេចទទួល ស្គាល់ «គណបក្សអំណាចខ្មែរ» ទៅក្នុងបញ្ជីគណបក្សនយោបាយ នៅក្នុងក្រសួងមហាផ្ទៃ ជាផ្លូវការ៕

គណបក្សអំណាចខ្មែរ នឹងធ្វើសមាជ ជាលើកដំបូង នាថ្ងៃទី១៨មីនា